ពីនេះ ពីនោះ
រមាស់​គូថ អាច​បណ្តាលមកពី​អ្វីខ្លះ?
06, Jun 2015 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ

រមាស់​គូថ ជា​បញ្ហា​មួយ ដែល​វា​តែងតែ​រំខាន​ដល់​អ្នកជា​ខ្លាំង  ហើយ​ការ​រមាស់​នេះ​វា​អាច​បណ្តាលមកពី​កត្តា​ជាច្រើន ដូចជា ដោយសារតែ​សារធាតុ នៅក្នុង​អាហារ​ដែល​យើង​បរិភោគ (អាហារ​ដែល​ហឺរ ទឹកជ្រលក់​ហឺរ និង​ម្ទេស)។ ការ​រមាស់​គូថ ក៏​អាច​ត្រូវបាន​បង្កឡើង​ដោយ​ជាតិ​សំណើម​ចេះតែ​បន្ត​មាននៅ​ក្នុង​រន្ធ​គូថ ដែល​បណ្តាលមកពី​ការ​រាគ​រួស​ញឹកញាប់។



ការ​មាន​សំណើម​វា​ធ្វើឱ្យ​លទ្ធភាព​នៃ​ពពួក​មេរោគ អាច​បង្ក​រោគ​បាន ជាពិសេស ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ជំងឺអេដស៍។ ការព្យាបាល​ជាមួយ​ឱសថកំ​ចាត់​មេរោគ ក៏​អាច​នាំឱ្យមាន​ការបង្ក​រោគ និង​ធ្វើឱ្យ​រមាស់​គូថ​បានដែរ។ ជំងឺ​របកស្បែក ក៏​អាច ប៉ះពាល់​ធ្វើឱ្យ​រមាស់​គូថ និង​ការ​ធ្លាយ​រន្ធ​គូថ (មាន​វត្ថុ​រាវ ធ្លាយ​ចេញ​តាម​ជ​ញ្ចាំ​ងរ​ន្ធ​គូថ)។

មាន​បញ្ហា​ផ្សេងទៀត​ដែល​អាច​បង្ក​ឱ្យ​អ្នក​រមាស់​គូថ​បានដែរ ដូចជា ការ​មាន​ព្រូន​ក្នុង​រន្ធ​គូថ មាន​ឬ​ស​ដូង​បាត រហែក​ជញ្ជាំង​រន្ធ​គូថ និង​មាន​ស្បែក​ដុះ​លើស​ក្នុង​រន្ធ​គូថ (លក្ខណៈ​មិន​ប្រក្រតី នៃ​ស្បែក​របស់​គូថ)។

កត្តា ឬ​មូលហេតុ​ទាំង​ប៉ុន្មាន​ខាងលើ​វា​នឹង​អាច​បង្ហាញ​ឱ្យ​អ្នក​ដឹងថា​តើ​ការ រមាស់​គូថ វា​បណ្តាលមកពី​អ្វីខ្លះ ហើយ​វា​ក៏​ងាយស្រួល​សម្រាប់​អ្នក​ក្នុង​ការបង្ការ ក៏ដូចជា​ការពារ​កុំឱ្យ​មានការ​រមាស់​នេះ៕- sreyneang

ផ្តល់សិទ្ធិដោយ ​www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com