ពីនេះ ពីនោះ
លេបថ្នាំ​ដើម្បី​ឲ្យ​រដូវ​ដើរ​ទៀង​ល្អ​ទេ?
07, Jun 2015 , 12:04 pm        
រូបភាព
ដោយ: ថ្មីៗ


វា​ជា​រឿង​ធម្មតា​នោះទេ​ដែល​អ្នកមាន​រដូវ​មិន​ទៀង​ក្នុង​រយៈ​ពីរ ឬ​បី​ឆ្នាំ​ដំបូង​នៃ​ការ​មក​រដូវ។រឿង​ជាច្រើន ដែល​អាច​បណ្តាលអោយរ​ដូ​វ មក​មិន​ទៀង​រួមមាន​ការផ្លាស់ប្តូរ​កម្រិត​នៃ​អ័រម៉ូន​ជាដើម។ជួនកាល គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ពន្យារកំណើត​ដើម្បីអោយ​រដូវ​មក​ទៀង​នៅពេល ដែល​វា​អាចជួយ​រក្សា​កម្រិត​នៃ​អ័រម៉ូន​បាន។



ថ្នាំ​គ្រាប់​ពន្យារកំណើត​អាចមាន​ផល​រំខាន​មួយចំនួន​ដូចជា​ចង្អោរ ឡើង​ទម្ងន់​ឈឺក្បាល​ផ្លាស់ប្តូរ​អារម្មណ៍​តឹង​សុដន់​និង​កំណក​ឈាម។ប៉ុន្តែ ស្ត្រី​វ័យក្មេង​ភាគច្រើន​ដែល​ប្រើ​ថ្នាំ​នេះ​មិនមាន​ផល​រំខាន​នោះទេ​ឬ មាន​តិច។ក្មេងស្រី​ដែល​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​មិនគួរ​ជក់បារី នោះទេ​ដោយសារតែ​បារី​អាច​បង្កើន​ហានិភ័យ​នៃ​ការ​មាន​ផល​រំខាន​របស់​ថ្នាំ ដូចជា​កំណក​ឈាម​ជាដើម។

ថ្នាំ​គ្រាប់​អាចជា​មធ្យោបាយ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី រក្សា​ភាពទៀងទាត់​នៃ​រដូវ។ប៉ុន្តែ​ម​ធ្បោ​បាយ​តែមួយ​ដើម្បី​រកមើល​ពី មូល​ហេតុដែល​បង្កអោយមាន​រដូវ​មិន​ទៀងទាត់​នោះ​គឺ ការជួប​ជាមួយនឹង​គ្រូពេទ្យ៕- chhay

ផ្ល​ល់​សិទ្ធិ​ដោយ៖ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com