ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សាយ ឈុំ ជាប់ជាប្រធានព្រឹទ្ធសភា ឯលោក នៃ ប៉េណា ជាប់ជាអនុប្រធានទី ១
09, Jun 2015 , 3:39 pm        
រូបភាព
ដោយ:
សមាជិកព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រ លោក សាយ ឈុំ ធ្វើជាប្រធានព្រឹទ្ធសភាបន្តពីលោក ជា ស៊ីម។ ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំងអស់ ៦១ រូប មានសមាជិកព្រឹទ្ធសភា ៥២ នាក់បានចូលរួមប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោតជ្រើសរើស​ប្រធាន និងអនុប្រធានទី ១ នៃព្រឹទ្ធសភានៅថ្ងៃអង្គារនេះ។ សំឡេងឆ្នោតគាំទ្រលោក សាយ ឈុំ មាន៥២ លើ ៥២ សំឡេង។ ចំណែក លោក នៃ ប៉េណា ជាប់ឆ្នោតជាអនុប្រធានទី ១ នៃព្រឹទ្ធសភា បន្តពីលោក សាយ ឈុំ ដោយសំឡេង ៥១ លើ ៥២ សំឡេង ៕


© រក្សាសិទ្ធិដោយ thmeythmey.com