ជាតិ
មេន​សម្រាប់​បូជាសព​លោក ជា ស៊ីម ទំហំ២៥ម៉ែត្រ៤ជ្រុង
09, Jun 2015 , 5:08 pm        
រូបភាព
ទិដ្ឋភាព​សាងសង់​មេន នៅរសៀល​ថ្ងៃទី៩មិថុនា​
ទិដ្ឋភាព​សាងសង់​មេន នៅរសៀល​ថ្ងៃទី៩មិថុនា​
ទិដ្ឋភាព​សាងសង់​មេន នៅរសៀល​ថ្ងៃទី៩មិថុនា​
ទិដ្ឋភាព​សាងសង់​មេន នៅរសៀល​ថ្ងៃទី៩មិថុនា​
ក្រុមការងារ​សាងសង់​មេន ឬ​មេរុ ដែលជា​ឈាបនដ្ឋាន​បូជាសព​លោក ជា ស៊ីម កំពុងតែ​មមាញឹក​ខ្លាំង ដើម្បី​អាច​បញ្ចប់​មេន​ដ៏​ធំ​មុន​ថ្ងៃទី១៩ មិថុនា ដែលជា​ថ្ងៃ​បូជាសព។



នៅ​ទីធ្លា​មុខ​វត្ត​បុ​ទុម​វ​ត្តី​ដ៏​ធំ​ទូលាយ មេន​នឹងមាន​ទំហំ ២៥ម៉ែត្រ៤ជ្រុង និង​មាន​កំពស់២៤ម៉ែត្រ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ពី​ទីតាំង​សាងសង់​មេន នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។ អ្នកនាំពាក្យ​ដដែល​រៀបរាប់​បន្តថា មាន​រោងបុណ្យ៣ដែល​ត្រូវ​សាងសង់​ជុំវិញ​មេន​នោះ ដែល​រោងនីមួយៗអាច​ទទួលបាន​ភ្ញៀវ៤០០នាក់។ ប៉ុន្តែ​ថា បើតាម​លោក ឡុង ឌី​ម៉​ង់ រោង​មួយ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ទទួល​ព្រះសង្ឃ។

«សម្តេច ជា ស៊ីម ជា​មនុស្ស​សំខាន់ បន្ទាប់ពី​ព្រះមហាក្សត្រ។ យើង​ត្រូវ​រៀបចំ​ពិធី​ឲ្យ​អធិកអធម ឲ្យ​ស័​ក្ត​សម​នឹង​ឋានៈ​របស់​សម្តេច»។ នេះ​ជាការ​ពន្យល់​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​សាលា​រាជធានី​ភ្នំពេញ៕



© រក្សាសិទ្ធិដោយ thmeythmey.com