ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ៅ ពិសេស ចេញមុខ​ស្បថ​តទល់​ជាមួយ​លោក ហ៊ុន សែន នៅ​ព្រះអង្គ​ដង​កើ
09, Jun 2015 , 5:22 pm        
រូបភាព
សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ឲ្យ​លោក ហ៊ុន សែន កំណត់​ថ្ងៃ​ស្បថ​នៅ​ព្រះអង្គ​ដង​កើ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​គណបក្ស​ប្រជាជន ជុំវិញ​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​ត្តិ​ទី៥ ។



នៅក្នុង​លិខិត​ចុះ​ថ្ងៃទី៩មិថុនា​នេះ លោក ម៉ៅ ពិសេស ដែលជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ក៏​ប្រកាស​ចេញមុខ​ស្បថ​តទល់​ជាមួយ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅមុខ​ព្រះអង្គ​ដង​កើ ផងដែរ។

លិខិតស្នើ​នោះ បានសរសេរថា៖«ខ្ញុំ​សូម​ចេញមុខ​ចូលរួម​ស្បថ​តទល់​ជាមួយ​សម្តេច​នៅមុខ​ព្រះអង្គ​ដង​កើ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​សម្តេច និង​គណបក្ស​ប្រជាជន​ចំពោះ​ការចោទប្រកាន់ថា​គណបក្ស​ប្រជាជន បាន​លួច​បន្លំ​លទ្ធផល​បោះឆ្នោត​កាលពីពេល​បោះឆ្នោត​ឆ្នាំ២០១៣កន្លងមក»។ លិខិត​ដដែល​បន្តថា៖«ប្រសិនបើ​សម្តេច​មិន​ហ៊ាន​ចូល​ស្បថ​ជាមួយ​ខ្ញុំ​នោះទេ បញ្ជាក់ថា​សម្តេច​បាន​ចាញ់ឆ្នោត​កាលពី​ឆ្នាំ២០១៣ ពិតប្រាកដ​មែន ហើយ​គណ​ប្រជាជន​ទទួល​បា៦៨អាសនៈ គឺ​បានមកពី​ការលួចបន្លំ»។

នៅក្នុង​កិច្ចប្រជុំ​នា​វិមាន​រដ្ឋសភា​នៅ​ថ្ងៃទី៨ ខែមិថុនា លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែលជា​បុរស​ខ្លាំង​នៅ​កម្ពុជា ថ្លែងខ្លាំងៗថា លោក រងចាំ លោក សម រង្ស៊ី ត្រឡប់​មកពី​ក្រៅប្រទេស​វិញ លោក​នឹង​បបួល​ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើ។ បញ្ហាសំខាន់ៗពីរ​ ដែល​លោក ហ៊ុន សែន បបួល​លោក សម រង្ស៊ី ឲ្យ​ស្បថ​ម្តងទៀត​ គឺ​បញ្ហា​លួច​បន្លំ​សន្លឹកឆ្នោត និង​បញ្ហា​កាកបាទក្រហម​ចែក​អំណោយ​រើសមុខ ដែល​ចោទ​ដោយ​គណបក្សប្រឆាំង៕



© រក្សាសិទ្ធិដោយ thmeythmey.com