ពីនេះ ពីនោះ
តើ​មនុស្ស​ប្រភេទ​ណា ដែល​មិន​សាក​សមចូលរួម​ក្នុងការ​បង្កើត​មុខរបរ?
11, Jun 2015 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​គ្រប់រូប សុទ្ធតែ​ចង់​រកបាន​លុយ​ច្រើន ដូចនេះ គេ​ក៏​សំរេចចិត្ត ចូលរួម​បង្កើត​មុខរបរ​ជាមួយ​អ្នកដទៃ។ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា មនុស្ស​ប្រភេទ​ណា ដែល​មិន​សាក​សម​បង្កើត​មុខរបរ​នោះ?



1.    មនុស្ស​ដែល​មុខលុយ យកលុយ​ទុកជា​ធំ គឺ​មិនអាច​ជោគជ័យ​ឡើយ ព្រោះ​ក្នុង​គំនិត​គេ​សុទ្ធតែ​លុយ ដូចនេះ ផលិតផល​ដែល​ផលិត​ចេញមក គឺ​មិនល្អ​ប្រើ​ឡើយ។
2.    មនុស្ស​ដែល​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ធ្វើ​អ្វី​មិន​ហ៊ាន​សំរេច​ខ្លួនឯង​ទេ ធ្វើ​អ្វី​តែងតែ​សួរ​យល់​ប​ល់​អ្នកដទៃ ថែមទាំង​គ្មាន​គោលដៅ​ច្បាស់លាស់​ទេ ហើយ​ដើរ​តាមតែ​គេ ។
3.    មនុស្ស​ដែល​មិន​ហ៊ាន​សាកល្បង​អ្វីដែល​ថ្មី ធ្វើតាម​អាចាស់​រហូត មិន​ហ៊ាន​បន្តាក់ទុន​លើ​អ្វី ដែល​ចំណេញ​ទេ ព្រោះ​ខ្លាច​ខាត ចុងក្រោយ មានតែ​បរាជ័យ​ប៉ុណ្ណោះ៕
 

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com