កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ប៉េតង់​វាយ​ចម្រុះ​ប្រុស​២ស្រី​១ បាន​មេដាយ​ប្រាក់​ក្រោយ​ចាញ់​ថៃតែ​៣ពិន្ទុ​
13, Jun 2015 , 3:40 pm        
រូបភាព
កីឡាករ សុខមាន លក្ខិណា និងនរ៉ា។ រូបថត May Ratana
កីឡាករ សុខមាន លក្ខិណា និងនរ៉ា។ រូបថត May Ratana
ដោយ: ថ្មីៗ
កីឡាករ​ប៉េតង់​លើ​វិញ្ញាសា​វាយ​ចម្រុះ (ប្រុស២ ស្រី១) ដែលមាន​កីឡាករ សុខ ច័ន្ទ​មាន កីឡាករ ទេព ន​រ៉ា និង​កីឡាការិនី អ៊ុក លក្ខិណា បាន​ចាញ់​ក្រុម​ថៃ​ដែលមាន​កីឡាករ Piachan Suksan កីឡាករ Sangkaew Thanakorn និង​កីឡាការិនី Suwannaphruk Aumpawan ក្នុងលទ្ធ​ផល ១០ ទល់​នឹង​១៣ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅលើ​ទីលាន Padang នា​ថ្ងៃទី១៣ ខែមិថុនា នេះ។



នៅ​វគ្គ​ជម្រុះ កម្ពុជា បាន​យកឈ្នះ​វៀតណាម ១៣-១ ម៉ាឡេស៊ី ១៣-៧ សឹង្ហ​បុរី ១៣-៩ ឡាវ១៣-៥ មី​យ៉ាន់​ម៉ារ ១៣-៧ និង​ចាញ់​ថៃ ១៣-២ ។ ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កម្ពុជា​បាន​យកឈ្នះ​វៀតណាម ១៣-៤ ។

ក្រុម​មី​យ៉ាន់​ម៉ារ និង​ក្រុម​វៀតណាម​ដែល​ចាញ់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាន​មេដាយ​សំរឹទ្ធ។

កម្ពុជា​ឈាន​ដល់​តំបន់​មេដាយ​ទាំង​៨​វិញ្ញាសា​កន្លងមក ប៉ុន្តែ​ទទួល​មេដាយ​ប្រាក់​៤ និង​សំរឹទ្ធ ខណៈ​ក្រុម​ថៃ​ឈ្នះ​មេដាយ​មាស​ទាំង​៦​លើក​ក្រោយ​ជ័យ​ជម្នះនៅវគ្គ​ផ្តាច់​ព្រ័ត្រ៕


© រក្សាសិទ្ធិដោយ thmeythmey.com