ជាតិ
ប៊ែ​ក​ខេ​ម មក​កម្ពុជា​ដើម្បី​រក​មធ្យោបាយ​ជួយ​កុមារ​រងគ្រោះ​ដោយ​អំពើហិង្សា
15, Jun 2015 , 4:23 pm        
រូបភាព
ក្រោមគម្រោងមូលនិធិ 7 បែកខេម ទូតសុច្ឆន្ទៈរបស់អង្គការយូនីសេហ្វ បានធ្វើការស្វែងយល់ពីបញ្ហាលំបាកកុមារនៅខេត្តសៀមរាប។ រូប យូនីសេហ្វ
ក្រោមគម្រោងមូលនិធិ 7 បែកខេម ទូតសុច្ឆន្ទៈរបស់អង្គការយូនីសេហ្វ បានធ្វើការស្វែងយល់ពីបញ្ហាលំបាកកុមារនៅខេត្តសៀមរាប។ រូប យូនីសេហ្វ
ក្រោមគម្រោងមូលនិធិ 7 បែកខេម ទូតសុច្ឆន្ទៈរបស់អង្គការយូនីសេហ្វ បានធ្វើការស្វែងយល់ពីបញ្ហាលំបាកកុមារនៅខេត្តសៀមរាប។ រូប យូនីសេហ្វ
ក្រោមគម្រោងមូលនិធិ 7 បែកខេម ទូតសុច្ឆន្ទៈរបស់អង្គការយូនីសេហ្វ បានធ្វើការស្វែងយល់ពីបញ្ហាលំបាកកុមារនៅខេត្តសៀមរាប។ រូប យូនីសេហ្វ
ដេវីដ ប៊ែ​ក​ខេ​ម ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ​ហ្វ បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ស្វែងយល់​ពី​ការងារ​របស់​អង្គការ​យូ​នី​សេ​ហ្វ​និង​ដៃគូ ដែល​កំពុង​ជួយ​គាំទ្រ​ដល់​កុមារ​រងគ្រោះ​ពី​ការរំលោភបំពាន​លើ​រាងកាយ ផ្លូវភេទ និង​ផ្លូវចិត្ត និង​កំពុង​ការពារ​កុមារ​ដែល​ងាយ​រងគ្រោះ​ពី​សំណាក់​គ្រោះថ្នាក់ផ្សេងៗទៀត។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ​នៅ​ថ្ងៃទី១៥ ខែមិថុនា។



នៅ​ដើម​ឆ្នាំនេះ គឺជា​ទិវា​ខួប​លើក​ទី១០ របស់លោក ដេវីដ ប៊ែ​ក​ខេ​ម ដែល​បានទទួល​ភារកិច្ច​ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ​ហ្វ ហើយ​រូបលោក​រួមទាំង​អង្គការ​នេះ​បាន​បង្កើត​នូវ​មូលនិធិ​មួយ​ដែលមាន​ឈ្មោះថា «លេខ៧ មូលនិធិ​ដេវីដ ប៊ែ​ក​ខេ​ម និង​យូ​នី​សេ​ហ្វ»(http://www.7.org) ដើម្បី​ជួយ​ការពារ​កុមារ​ពី​គ្រោះថ្នាក់។ មូលនិធិ​នេះ​នឹង​គាំទ្រ​ដល់​អង្គការ​យូ​នី​សេ​ហ្វ ឲ្យ​អនុវត្ត​នូវ​កម្មវិធី​អភិវឌ្ឍន៍​ជីវិត​កុមារ​នៅ​ទូទាំង​ពិភពលោក រួមទាំង​កុមារ​រងគ្រោះ​ដោយ​អំពើហិង្សា​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

លោក ដេវីដ ប៊ែ​ក​ខេ​ម បាន​ប្តេជ្ញាចិត្ត​ប្រើ​នូវ​សម្លេង ឥទ្ធិពល និង​ទំនាក់ទំនង​ដ៏​មាន​កិត្យានុភាព​របស់លោក ដើម្បី​ប្រមូល​នូវ​ថវិកា និង​ជម្រុញ​មេដឹកនាំ​ពិភពលោក  ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​ប្រកបដោយ​ភាព​វិជ្ជមាន​យូរអង្វែង​សម្រាប់​កុមារ។  លោក ដេវីដ ប៊ែ​ក​ខេ​ម ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ​ហ្វ បាន​មានប្រសាសន៍ថា ៖«ខ្ញុំ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ជួប​កុមារ​រងគ្រោះ​ពី​អំពើហិង្សា ស្តាប់​នូវ​រឿងរ៉ាវ​របស់​ពួកគេ និង​ស្វែងយល់​ពី​ការងារ​របស់​អង្គការ​យូ​នី​សេ​ហ្វ​និង​ដៃគូ ក្នុង​ការជួយ​កុមារ​ទាំងនោះ​ឲ្យ​មាន សុវត្ថិភាព។ សម្រាប់​ខ្ញុំ វា​តក់ស្លុត​ណាស់ ដែលមាន​កុមារ​ម្នាក់​នៅ​រៀងរាល់​ប្រាំ​នាទី បាន​ស្លាប់​ដោយសារ​អំពើហិង្សា នៅ​កន្លែង​ណាមួយ​នៅក្នុង​ពិភពលោក»។

យូ​នី​សេ​ហ្វ​លើកកម្ពស់​សិទ្ធិ​និង​សុខុមាលភាព​កុមារ​គ្រប់រូប នៅក្នុង​គ្រប់​ការងារ​ទាំងអស់។  សហការ​ជាមួយនឹង​ដៃគូ យើង​ធ្វើការ​នៅក្នុង​ប្រទេស​និង​ដែនដី​ចំនួន១៩០  ដើម្បី​ប្រែក្លាយ​ការប្ដេជ្ញា​ចិ​ត្ដ​ខាងលើ​ឲ្យ​ទៅជា​សកម្មភាព​អនុវត្ដ​ជាក់ស្ដែង តាមរយៈ​ការផ្ដោត​ការយក​ចិ​ត្ដ​ទុកដាក់​ជាពិសេស​ដល់​កុមារ​ដែល​ងាយ​រងគ្រោះ​ជាងគេ​និង​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់ ដើម្បី​ជា​ប្រយោជន៍​ដល់​កុមារ​គ្រប់រូប​នៅ​គ្រប់ទិសទី៕


© រក្សាសិទ្ធិដោយ thmeythmey.com