ពីនេះ ពីនោះ
តើ​ឳ​ពុក​ម្តាយ​បែបណា ដែល​ចាត់ទុកជា ឳ​ពុក​ម្តាយ​ល្អ?
16, Jun 2015 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ

បើ​អ្នក​ចង់​ក្លាយខ្លួន ជា​ឳ​ពុក​ម្តាយ​ដែល​ល្អ សូម​អ្នកធ្វើ​ដូចខាងក្រោម ៖



1.    ជា​ប៉ា​ម៉ាក់ ដែល​នៅ​ជិត​ខ្លួន​កូន​ជានិច្ច ហើយ​នៅពេលដែល​កូន​មាន​បញ្ហា គេ​នឹង​ផ្តល់​ភាពកក់ក្តៅ​ដល់​កូន។
2.    នៅពេលដែល​កូន​មានរឿង គេ​មិន​ស្តីបន្ទោស​ឱ្យ​កូន​ភ្លាម​នោះទេ តែ​គេ​នឹង​សួរ​ហេតុផល​កូន ជាមុនសិន។
3.    គេ​នឹង​យកចិត្តទុកដាក់ ចំពោះ​មេរៀន​កូន​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ទុក​ការងារ សំខាន់​ជាង​កូន​ទេ។
4.    នៅពេលដែល​គេ​រវល់ នៅ​ចុង​សប្តាហ៍ គេ​នឹង​ឆ្លៀតពេល​នាំ​កូន​ទៅ​ដើរលេង ព្រោះ​គេ​ចង់ឱ្យ​កូន មាន​អារម្មណ៍​រីករាយ នៅ​ចុង​សប្តាហ៍ ដូច​ក្មេង​ដទៃទៀត។
5.    គេ​នឹង​តែងតែ​និយាយ​លេង​ជាមួយ​កូន ព្រោះ​គេច​ង់​ស្វែងយល់ ពី​អារម្មណ៍​កូន ហើយ​ចង់ឱ្យ​កូន មាន​សុភមង្គល​ជានិច្ច។
6.    ចំណុច​ចុងក្រោយ គឺ​គេ​នឹងមិន​ឈ្លោះ​គ្នា នៅ​ចំពោះមុខ​កូន​ទេ៕

ផ្តលសិទ្ធិ​ដោយ www.health.com.kh
rn


© រក្សាសិទ្ធិដោយ thmeythmey.com