ជាតិ
មន្ត្រី​៤រូប​មក​ទស្សនា​ការ​ប្រកួត​បាល់ទាត់កម្ពុជា-អាហ្វហ្កានីស្ថាន​ដោយផ្ទាល់
16, Jun 2015 , 8:08 pm        
រូបភាព
 ក្នុងចំណោម​អ្នកទស្សនាបាល់ទាត់ជិត​៧ម៉ឺននាក់ នៅក្នុង​ពហុកីឡដ្ឋានជាតិ​អូឡាំពិក ក៏មាន​មន្ត្រីជាន់៣រូប និង​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​របស់​គណបក្ស​ប្រជាជនកម្ពុជា​១​រូប​ដែរ ដែលល​បាន​មក​ទស្សនា​លើកទឹកចិត្ត​ក្រុមជម្រើសជាតិ​កម្ពុជា។



មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទាំង៣រូបរួមមាន លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជាប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា លោក​ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​លោក សៅ សុខា អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និងជា​ប្រធាន​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ក៏មាន​អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ លោក កែប ជុតិម៉ា​ដែរ។



© រក្សាសិទ្ធិដោយ thmeythmey.com