ពីនេះ ពីនោះ
តើ​ពាក្យ «សញ្ញាបត្រ, សញ្ញាប័ត្រ» មួយណា​ត្រូវ?
18, Jun 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​មួយចំនួន​នៅតែ​សរសេរ​ពាក្យ​នេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ត្រូវ ឬ​ពាក្យ​ណាមួយ​ខុស​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​នេះ​ត្រូវ​ទាំងពីរ គឺ​សរសេរ​ជា «សញ្ញាបត្រ» ឬ «សញ្ញាប័ត្រ» ក៏ត្រូវ​ដូចគ្នា។ ពាក្យ​នេះ​មានន័យថា ក្រដាស​កំណត់ហេតុ​សម្គាល់​ចំណេះវិជ្ជា ចេញ​ជា​ត្រា​តាំង​ឲ្យ​ជា​ព័ស្តុតាង ដល់​អ្នករៀន​ដែល​ប្រឡង​ជាប់ មានអំណាច​ត្រូវ​ទទួលយក (តាម​លក្ខណប្បញ្ញត្តិ)។ ឧទាហរណ៍៖ សញ្ញាបត្រ​ប្រថម​វិទ្យា, សញ្ញាបត្រ​ឧ​ត្ត​ម​វិជ្ជា,...៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com