ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ជាប្រធានបក្ស ខណៈសម្តេចថ្មីទាំងពីរឡើងជាអនុប្រធាន CPP
20, Jun 2015 , 10:45 am        
រូបភាព
លោក ហ៊ុន សែន និងលោក ស ខេង នាពិធីបូជាសព លោក ជា ស៊ីម
លោក ហ៊ុន សែន និងលោក ស ខេង នាពិធីបូជាសព លោក ជា ស៊ីម
លោក សាយ ឈុំ និង​លោក ស ខេង ក្លាយ​ជាអនុប្រធានគណបក្ស​ប្រជាជនកម្ពុជា
លោក សាយ ឈុំ និង​លោក ស ខេង ក្លាយ​ជាអនុប្រធានគណបក្ស​ប្រជាជនកម្ពុជា
លោក ស ខេង និងលោក សាយ ឈុំ ដែលទើបតែបានទទួលគោរមងារជាសម្ដេចកាលពីពេលថ្មីនេះ ក្លាយជាអនុប្រធានទាំងពីរជាផ្លូវការហើយ ដោយសម្លេង ៥០៦ លើ ៥០៧ ពោលគឺពុំមានការបែងចែងអនុប្រធានទី១ ឬ ទី២នោះទេ ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានបក្សជំនួសលោក ជា ស៊ីម។ ការជ្រើសតាំងនេះធ្វើឡើងនៅក្នុងសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៨ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ។



អង្គសន្និបាត នៅទីស្នាក់ការកណ្តាលគណបក្ស គ៨៥ នេះ មានសមាជិកគណៈកម្មាធិការកណ្តាលបក្សប្រមាណជាង ៥០០រូប ចូលរួមបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសតាំងប្រធានថ្មី ជំនួសលោក​ ជា ស៊ីម និងអនុប្រធានគណបក្សថ្មី ។

សូមបញ្ជាក់ថា លោក ស ខេង និងលោក សាយ ឈុំ ទទួលបានគោរមងារជាសម្តេចពីព្រះមហាក្សត្រនេះ បន្ទាប់ពីលោក ជា ស៊ីម ដែលមានងារ ជាសម្តេចអគ្គមហាធម្មពោធិសាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជាទទួលមរណកាលពីថ្ងៃទី ០៨ ខែមិថុនា កន្លងទៅ។

ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រទានគោរមងារដល់លោក ស ខេង ឡើងជា «សម្តេចក្រឡាហោម ស ខេង» រីឯលោក សាយ ឈុំ មានងារជា «សម្តេចវិបុលសេនាភក្តី សាយ ឈុំ»៕



© រក្សាសិទ្ធិដោយ thmeythmey.com