កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Gbenga ស្ថិតក្នុង​ចំណោម​កីឡាករ​ចំណូល​ថ្មី៧នាក់​របស់​បឹងកេត​អង្គរ
23, Jun 2015 , 11:46 am        
រូបភាព
Gbenga ថតជាមួយ​លោក បែ មករា (ឆ្វេង) និង​លោក ប្រាក់ សុវណ្ណារ៉ា ក្រោយ​ការ​ចុះ​ហត្ថលេខាមួយឆ្នាំលេងឲ្យបឹងកេតអង្គរ។ រូបថត ហ្វេសប៊ុក​ក្លិប​បឹងកេតអង្គរ
Gbenga ថតជាមួយ​លោក បែ មករា (ឆ្វេង) និង​លោក ប្រាក់ សុវណ្ណារ៉ា ក្រោយ​ការ​ចុះ​ហត្ថលេខាមួយឆ្នាំលេងឲ្យបឹងកេតអង្គរ។ រូបថត ហ្វេសប៊ុក​ក្លិប​បឹងកេតអង្គរ
ដោយ: ថ្មីៗ
បឹងកេត​អង្គរ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី២២ ខែមិថុនា បានបង្ហាញ​ឈ្មោះ​កីឡាករ​ចំណូល​ថ្មី ចំនួន៧នាក់ ដោយ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Gbenga Ajayi  គឺជា​សមាជិក​ថ្មី​បំផុត​របស់​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តកំពង់ចាម​មួយ​នេះ។



Gbenga Ajayi ធ្លាប់​ឈ្នះ​ពានរង្វាន់​សម្តេច ហ៊ុន សែន នា​រដូវ​កាល ២០០៧-២០០៨ ជាមួយ​លោក បែ មករា នៅក្នុង​ក្លិប​ភ្នំពេញ​អ៊ឺ​ម​ផាយ​អឺ (បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន)។ ៧ឆ្នាំ​ក្រោយមក បន្ទាប់ពី​បាន​លេង​ឲ្យ​ក្លិបកំពូលៗមួយចំនួន​នៅ​ប្រទេស​ថៃ ដូចជា Bangkok Glass, Choburi, Samut Songkhram  ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា រូបនេះ បានសម្រេច​ចូលរួម​ជាមួយ​អតីត​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​នៅក្នុង​ក្លិប​បឹងកេត​អង្គរ​ក្រោម​កិច្ចសន្យា​មួយ​រដូវ​កាល។

ក្រៅពី Gbenga កីឡាករ៦រូប​ផ្សេងទៀត​ដែល​ត្រូវ​បង្ហាញខ្លួន​សម្រាប់​បឹងកេត​អង្គរ​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុវណ្ណារ៉ា នា​រដូវ​កាល​ថ្មី​នេះ​រួមមាន អ្នកចាំទី ស៊ូ យ៉ា​ទី, ហុង ផេង, ធុល សុធា​រិ​ទ្ធ, កីឡាករ​នី​ហ្សេ​រី​យ៉ា Paul Omogba, Yemi Joseph និង​ខ្សែបម្រើ​ជប៉ុន Yu
ya Wada៕


ពី​ឆ្វេងទៅ​ស្តាំ៖ លោក បែ មករា, ហុង ផេង, ស៊ូ យ៉ាទី, ធុល សុធារិទ្ធ, Gbenga Ajayi, Paul Omogba, Yemi Joseph និង​លោក ប្រាក់ សុវណ្ណារ៉ា។ រូបថត ហ្វេសប៊ុក​បឹង​កេតអង្គរ

© រក្សាសិទ្ធិដោយ thmeythmey.com