កីឡាជាតិ
ជាតិ
ខ្សែ​ប្រយុទ្ធ កែវ សុខផេង ផ្ទេរពីបឹងកេតទៅភ្នំពេញ​ក្រោន​ក្នុងតម្លៃ​បិទជិត
23, Jun 2015 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធ កែវ សុខផេង ដែល​មាន​ភាព​លេចធ្លោរ​ខ្លាំង​នៅក្នុង​ឈុត U-23 និង​ឈុត​ជម្រើស​ជាតិ នារយៈពេល​ចុងក្រោយនេះ បាន​ផ្ទេរ​ចេញពី​ក្លិប​បឹងកេតអង្គរ​ទៅ​កាន់​ក្លិប​ភ្នំពេញ​ក្រោនក្នុងតម្លៃ​សម្ងាត់មួយ។ នេះ​បើ​តាម​ការ​ផ្សាយ​ក្នុងទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ក្លិប​បឹងកេតអង្គរ​នា​ថ្ងៃទី​២៣ ខែ​មិថុនា នេះ។



កែវ សុខផេង អាយុ​២៣​ឆ្នាំ គឺ​ជាប្អូន​ប្រុស​បង្កើត​របស់​ កែវ សុខងន ដែលមាន​ដើម​កំណើតនៅ​ខេត្តក្រចេះ។ សុខផេង បាន​លេងឲ្យ​ក្លិប​បឹងកេត​តាំងពី​ឆ្នាំ​២០១២ និង​បាន​រួម​ចំណែក​ជួយឲ្យ​ក្លិប​ឈ្នះ​ពាន​លីកកំពូល​ក្នុង​រដូវកាលនោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com