កីឡាជាតិ
ស្វាយរៀង​ដំឡើង​កីឡាករ៨នាក់​ពី​ឈុត​យុវជន​ឲ្យ​ចូលរួម​ជាមួយ​ឈុត​ធំ
24, Jun 2015 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
ក្លិប​កីឡាបាល់ទាត់​ខេត្តស្វាយរៀង នា​ថ្ងៃទី២៤ ខែមិថុនា នេះ បានបង្ហាញ​ឈ្មោះ​កីឡាករ៨នាក់​ពី​ក្រុមយុវជន​អាយុ​ក្រោម១៩ឆ្នាំ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ឈុត​ធំ​ក្រោម​ការដឹកនាំ​របស់លោក សំ វ៉ាន់​ដេ​ត សម្រាប់​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥នាពេលខាងមុខ។



កីឡាករ​ទាំង៨រូបនោះដែល​ស្វាយរៀងបង្ហាញនៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ រួមមាន៖

ឈិន ឆៃ​នុត និង​ក្លាយជា​អ្នកចាំទី​ដៃ​ទី៣ ជំនួស​កីឡាករ ប៉ុន ចាន់​ឧ​ត្ត​ម ដែល​លាឈប់​ពី​បាល់ទាត់​អាជីព។

អ្នកចាំទី​វ័យ១៧ឆ្នាំ កម្ពស់១ម៉ែត្រ៧៤ ជា​សិស្ស​ថ្នាក់​ទី១២ វិទ្យាល័យ​ព្រះ​យុគន្ធរ លេង​តំណាងអោយ​សាលា និង​ជា​អតីត​កីឡាករ​មកពី​ក្រសួងការពារជាតិ។

ផុន ភា​រ៉ា ខ្សែបម្រើ​វ័យ១៧ឆ្នាំ កីឡាករ​យុវជន​ក្លិប​ស្វាយរៀង​តាំងពី​ឆ្នាំ២០១៣ លេង​អោយ​វិទ្យាល័យ​ជាស៊ីម សន្ធរ​មុខ និង​វិទ្យាល័យ​បាក់​ខ្លង ខេត្តកោះកុង ទឹកដី​កំណើត​របស់ខ្លួន។

អ៊ុក វ៉ាន់​ណេ ខ្សែការពារ​វ័យ១៨ឆ្នាំ កម្ពស់១ម៉ែត្រ៨០ ជា​សិស្ស​ថ្នាក់​ទី១១ វិទ្យាល័យ​វត្តភ្នំ អតីត​កីឡាករ​យុវជន​ក្រសួងការពារជាតិ។

ម៉េ​ត សុភ័ក​ត្រា ខ្សែការពារ​វ័យ១៨ឆ្នាំ ជា​កីឡាករ​ចេញពី​ថ្នាល​យុវជន​ក្លិប​ស្វាយរៀង លោក សំ វ៉ាន់​ដេ​ត យកមក​ហ្វឹកហាត់​ជាមួយ​ឈុត​ធំ រយៈពេល៦ខែ​មកហើយ ជា​សិស្ស​ថ្នាក់​ទី១១ វិទ្យាល័យ​ព្រះ​ស៊ី​សុ​វត្ថិ។

ថា​រី សំណាង ខ្សែការពារ​វ័យ១៧ឆ្នាំ កម្ពស់១ម៉ែត្រ៧៥ ហ្វឹកហាត់​ជាមួយ​ស្វាយរៀងU19 រយះពេល១ឆ្នាំ ពី​ថ្នាល​យុវជន​ក្រសួងការពារជាតិ។

សឿង ខន្តី ខ្សែការពារ​វ័យ១៧ឆ្នាំ ថ្នាល​យុវជន​ក្លិប​ស្វាយរៀង។

ហួន សុវណ្ណ​ពិសិដ្ឋ ថ្នាល​យុវជន​ក្លិប​ស្វាយរៀង។

គ​ន្ធា រ៉ា​វ៉ាន់ ថ្នាល​យុវជន​ក្លិប​ស្វាយរៀង៕



© រក្សាសិទ្ធិដោយ thmeythmey.com