ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​អ្នក​ត្រូវ​រួមភេទ​ជា​រៀងរាល់ថ្ងៃ?
27, Jun 2015 , 8:20 pm        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នកមាន​ភាព​តានតឹង​ឬទេ? តើ​អ្នក​ពិបាក​គេង​ឬទេ? អ្នក​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ដោយ​គ្រាន់តែ​រួមភេទ​ឲ្យ​បានជា​ទៀងទាត់។ 
ខាងក្រោម​នេះ គឺជា​ហេតុផល​មួយចំនួន ដែល​អ្នក​ត្រូវ​រួមភេទ​ជា​រៀងរាល់ថ្ងៃ៖

 
១. ការរួម​ភេទ អាច​កាត់បន្ថយ​ភាព​តានតឹង​ប្រសិនបើ​អ្នកធ្វើការ​ពេញ​មួយថ្ងៃ ឬ​អ្នក​កំពុងមាន​អារម្មណ៍​ថា​មាន​ភាព​តានតឹង នោះ​ការ​រួមភេទ​នឹង​ជួយ​ឲ្យ​អ្នក​បាន​សម្រាក និង​កាត់បន្ថយ​កម្រិត​ស្ត្រេ​សរ​បស់​អ្នក​បាន។
 
២. ការរួម​ភេទ គឺជា​លំ​ហាត់ប្រាណ​ដ៏​រីករាយ ការ​រួមភេទ​បានធ្វើ​ឲ្យ​មុខងារ​របស់​រាងកាយ​មានការ​ផ្លាស់ប្តូរ ដោយ​វា​បានធ្វើ​ឲ្យ​ចង្វាក់​ដកដង្ហើម​កើនឡើង ហើយ​បាន​ដុតបំផ្លាញ​កាឡូរី​នៅក្នុង​រាងកាយ។ ប្រសិនបើ​អ្នក​រួមភេទ ៣ដង​ក្នុង​មួយ​សប្តាហ៍ ឲ្យ​បាន​ទៀងទាត់ អ្នក​អាច​ដុតបំផ្លាញ​កាឡូរី​រហូតដល់ ៧.៥០០កាឡូរី នៅក្នុង​មួយឆ្នាំ ដែល​ស្មើនឹង​ការរត់ ជិត ១០០គីឡូម៉ែត្រ។
 
៣. ការរួម​ភេទ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ការ​រួមភេទ​យ៉ាងហោចណាស់ ពីរដង​ក្នុង​មួយ​សប្តាហ៍ បាន​ជួយ​បង្កើន​អង់​ទីករ ឲ្យ​មាន​កម្រិត​ខ្ពស់ជាង អ្នក​ដែល​មិន​រួមភេទ។ 
 
៤. ការរួម​ភេទ​បាន​ជួយ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប ដែល​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ។
 
៥. ការរួម​ភេទ ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​ជ ការរួម​ភេទ​បាន​ជួយ​ដុតបំផ្លាញ​កាឡូរី នៅក្នុង​រាងកាយ ដែល​ធ្វើ​ឲ្យ​បេះដូង​មាន​សុខ​ភាពល្អ។ បុរស​អាច​ចៀស​ផុតពី​ជំងឺ​សរសៃឈាម​បេះដូង ប្រសិនបើ​ពួកគេ​រួមភេទ​ឲ្យ​បាន​ទៀងទាត់​នោះ។
 
៦. ការរួម​ភេទ ជួយ​កាត់បន្ថយ​ការឈឺចាប់ ការរួម​ភេទ​ឲ្យ​បាន​ទៀងទាត់ អាចជួយ​កាត់បន្ថយ​ការឈឺចាប់ ការឈឺ​ខ្នង ឬ​ការឈឺ​ក្បាល​ប្រកាំង​ជាដើម។
 
៧. ការរួម​ភេទ ជួយ​ឲ្យ​វដ្ត​រដូវ​មាន​ភាពទៀងទាត់ វដ្ត​រដូវ​អាចមាន​ភាពខុសប្រក្រតី​បន្តិចបន្តួច ប្រសិនបើ​អ្នក មាន​ភាព​តានតឹង។ ការរួម​ភេទ អាចជួយ​កាត់បន្ថយ​ភាព​តានតឹង ដូច្នេះ​វា​អាចជួយ​ឲ្យ​វដ្ត​រដូវ​មាន​ភាពទៀងទាត់។
 
៨. ការរួម​ភេទ ជួយ​ឲ្យ​សាច់ដុំ​អាង​ត្រគាក មាន​ភាពល្អប្រសើរ​ជាង​មុន​ការ​រួមភេទ ជួយ​ឲ្យ​សាច់ដុំ Quad សាច់ដុំ​ខ្នង និង​សាច់ដុំ​អាង​ត្រគាក មាន​ភាពរឹងមាំ ហើយ​អាចជួយ​ឲ្យ​រោគសញ្ញា នៃ​ការ​នោម​ដោយ​មិនដឹង​ខ្លួន​មាន​ភាពប្រសើរឡើង។
 
៩. ការរួម​ភេទ អាច​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺមហារីក ជាពិសេស ចំពោះ​បុរស ប្រសិនបើ​បុរស​រួមភេទ យ៉ាងហោចណាស់ ២១ដង​នៅក្នុង​មួយខែ នោះ​អាច​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន។
 
១០. ការរួម​ភេទ ជួយ​ឲ្យ​គេង​លក់​ស្រួល ការរួម​ភេទ​ប្រៀបដូចជា​ការធ្វើ​លំ​ហាត់ប្រាណ ដោយ​វា​ជួយ​បង្កើន​ចង្វាក់បេះដូង ដែល​ធ្វើ​ឲ្យ​អ្នក​បាន​សម្រាក។ បន្ថែម​ពីលើ​នេះ​ទៀត ក្រោយពី​ពេលដែល​បុរស​បញ្ចេញ​ទឹកកាម វា​ធ្វើ​ឲ្យ​បុរស​អស់កម្លាំង ហើយ​ងងុយគេង​ខ្លាំង បន្ទាប់ពី​រួមភេទ។
 
១១. ការរួម​ភេទ ធ្វើ​ឲ្យ​អ្នក​មើលទៅ​ក្មេង​ជាង​អាយុ ១០ឆ្នាំ ប្រសិនបើ​អ្នក​រួមភេទ​បី​ដង ក្នុង​មួយ​សប្តាហ៍។
 
ការ​រួមភេទ​ទៀងទាត់ បាន​ជួយ​ឲ្យ​អ្នកមាន​សុខភាព​រាងកាយ និង​ស្មារតី​ល្អ ដែលជា​កត្តា​ធ្វើ​ឲ្យ​អ្នកមាន​អាយុ​វែង។ បុរស​ដែល​រួមភេទ​ទៀងទាត់ អាចមាន​អាយុ​វែង​ជាង ២ដង នៃ​អ្នក​ដែល​កម្រ​នឹងធ្វើ​ការរួម​ភេទ៕
 
ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh
 
 

© រក្សាសិទ្ធិដោយ thmeythmey.com