ពីនេះ ពីនោះ
Facebook អាច​នាំ​ផល​ល្អ​ឬ​អាក្រក់​ដល់​អ្នក នៅពេល​សម្ភាសន៍​ការងារ
02, Jul 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook ភាគច្រើន​ចូលចិត្ត​បង្ហោះ​រូប ចែករំលែក និង​បញ្ចេញ​គំនិត​យោបល់ និង​បង្ហាញ​ទី​ទម្លាប់​ប្រចាំថ្ងៃ ឬ​អា​ម្មណ៍​នៅលើ​គណនី Facebook របស់​ពួកគេ។ អ្វីដែល​ពួកគេ​បានធ្វើ​នេះ គឺ​សុទ្ធតែ​ឆ្លុះបញ្ចាំង​ពី​អត្តចរិត ចំណង់​ចំណូលចិត្ត និង​គោលជំហរ​ជាដើម។ សកម្មភាព​ទាំងអស់នេះ​អាច​នាំ​ជា​លាភ ឬ​ផល​អាក្រក់​ដល់​អ្នក​ផងដែរ នៅពេលដែល​អ្នក​ទៅ​សម្ភាសន៍​ការងារ។ អ្នក​សម្ភាសន៍​ភាគច្រើន​អាច​ពិនិត្យមើល​អត្តចរិត និង​សកម្មភាពផ្សេងៗរបស់​អ្នក​តាមរយៈ​គណនី Facebook មុនពេល​សម្ភាសន៍​ការងារ​ជាមួយ​អ្នក​ផ្ទាល់។



ប្រសិនបើ អ្នក​ធ្លាប់​បង្ហោះ​រូប ចែករំលែក ឬ​បញ្ចេញ​មតិយោបល់​នៅលើ​គណនី Facebook របស់​អ្នក​ណាមួយ​មិន​សមគួរ​នោះ នោះ​អ្នក​សម្ភាសន៍​វាយតម្លៃ និង​គិត​អវិជ្ជមាន​មកលើ​អ្នក​រួច​បាត់ទៅហើយ។ ដូច្នេះ អ្នក​គួរ​លុប​រូបភាព និង​គំនិត​យោបល់​ណា ដែល​ធ្វើ​ឲ្យ​អ្នក​សម្ភាសន៍​គិត អវិជ្ជមាន ឬ​យល់ច្រឡំ​មកលើ​អ្នក៕



© រក្សាសិទ្ធិដោយ thmeythmey.com