ជាតិ
សង្គមជាតិ
សហជីព​​បន្ត​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់​ឆ្នាំ ២០១៦
02, Jul 2015 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅ​ថ្ងៃទី២ ខែកក្កដា​នេះ ភាគី​សហជីព​បាន និងកំពុង​បន្តរៀបចំ​កិច្ចពិភាក្សា​ជា​ឯកតោភាគី ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ២០១៦ ដូចដែល​សមាជិក​សហ​ជីព​របស់​គណៈកម្មាធិកា​រ​ប្រឹក្សា​ការងារ LAC របស់​ក្រសួង​ការងារ បានកំណត់​កាលពី​ឆ្នាំ ២០១៤ ។ កិច្ចពិភាក្សា​នេះ ​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ក្រោម​ជំនួយ​របស់អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។



ប្រាក់​ឈ្នួល​អប្ប​រមាស​សម្រាប់​កម្ម​ករ​រោងចក្រ​កាត់ដេរ មាន​ចំនួន ១០០ដុល្លារ ដែល​ទើប​ត្រូវបាន​ដំ​ឡើងជា​បន្តបន្ទាប់​នៅ​ចុងឆ្នាំ២០១៣ និង​នៅ​ដើមឆ្នាំ២០១៤  ប៉ុន្តែ​សហជីពធំៗ ដែល​តំណាង​ឲ្យ​កម្មករ​ប្រកាស​បន្ត​ទាមទារ​ប្រាក់​ឈ្នួល​គោល​អប្បបរមា​ចំនួន១៧៧ដុល្លារ​អាមេរិក៕


© រក្សាសិទ្ធិដោយ thmeythmey.com