កីឡាជាតិ
ជាតិ
ម៉ារ៉ាតុន​ចម្ងាយ ១២០គីឡូម៉ែត្រ ជា​លក្ខណៈ​អន្តរជាតិ​ចាប់ផ្តើម​នៅ​ដើមឆ្នាំ២០១៦
02, Jul 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡាម៉ារ៉ាតុន ជា​លក្ខណៈ​អន្តរ​ជាតិ ចម្ងាយ១២០គីឡូម៉ែត្រ នៅ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅ​ដើមខែ​មករា ឆ្នាំ២០១៦ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូលមក​ទស្សនា​កម្ពុ​ជាកា​ន់​តែ​ច្រើន និង​ដើម្បី​បង្ហាញ​ពី​សក្តានុពល​តំបន់​ទេសចរណ៍ ឲ្យ​ពិភពលោក​ស្គាល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​កាន់តែច្បាស់។



លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ២០១៥នេះ អង្គរវត្ត​បានក្លាយ​ជា​ទិសដៅ​ទេសចរណ៍​លេខ១ នៅលើ​ពិភពលោក ហើយ​តាមរយៈ​ការរៀបចំ​កីឡា Ultra Marathon ជា​លក្ខណៈ​អន្តរជាតិ​នេះ អាចធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួលបាន​ផលចំណេញ​ច្រើន​ពី​វិស័យ​ទេសចរណ៍ ហើយ​កម្ពុជា​នឹង​អាច​ទទួលបាន​នូវ​កំណើន​ភ្ញៀវ​ទេសចរណ៍​បរទេស​កា​ន់​តែ​ច្រើន ដើម្បី​រួមចំណែក​បង្កើន​ចំ​ណួ​ល​ថវិកា​ដល់​សេដ្ឋកិច្ចជាតិ។  លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស​ទៀតថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​ដល់ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ក៏ដូចជា​ពិភពលោក​ឲ្យ​ស្គាល់​កម្ពុជា​កាន់តែច្បាស់ ជាពិសេស​បង្ហាញ​ពី​ភាពល្បីល្បាញ នៃ​ប្រាសាទអង្គរវត្ត។

លោក អាង គឹម​អៀង ប្រធាន​សមាគម​ទីភ្នាក់ងា​រ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ បានបង្ហាញ​ពី​ការទាក់ទាញ​ដល់​កីឡា និង​ភ្ញៀវទេសចរ​បរទេស ឲ្យ​កាន់តែ​ស្គាល់​ប្រាសាទ​អង្គរវត្ត​កាន់តែច្បាស់ ។ លោក​បាន​មាន​ប្រសា​សន៍​ទៀតថា ការរៀបចំ​កីឡា​ម៉ារ៉ាតុន​នេះ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន​ពី​វិស័យ​ទេសចរណ៍ ដូចជា​ការលក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ សណ្ឋាគារ និង​ភោជនីយដ្ឋាន ជាពិសេស​បង្កើត​ការងារ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែច្រើន​ថែមទៀត។

ក្រសួង​ធ្លាប់​បានរៀបចំ​ព្រឹត្តិការណ៍​កីឡា​បានជា​ច្រើនលើក​មកហើយ ដែល​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ហើយ​នៅ​ចុងឆ្នាំ២០១៥ ក្រសួង​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ចំនួន​ពីរ​បន្ថែមទៀត​ ទាក់ទង​និង​ការប្រកួត​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ការរត់​ម៉ារ៉ាតុន​នៅក្នុង​តំបន់​អង្គរ៕

ប្រភព៖AKP



© រក្សាសិទ្ធិដោយ thmeythmey.com