ជាតិ
​​​ន​យោ​បាយ​ជាតិ​
បណ្តឹងសាទុក្ខ៖សាក្សី​ថា​ខ្មែរក្រហម​កាប់សម្លាប់​អតីត​កងទ័ព និង​មន្ត្រី​រដ្ឋការ​នៃ​រប​បន​ន់ នល់
03, Jul 2015 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
អង្គជំនុំជម្រះ​តុលាការ​កំពូល នឹង​បន្ត​សវនាការ​លើ​បណ្តឹង​សាទុក្ខ​នៅ​ថ្ងៃ​ចន្ទ​ទី៦ខែកក្កដា​ដើម​សប្តាហ៍​ក្រោយ​បន្តទៀត និង​ត្រៀម​ស្តាប់​ការផ្តល់​សក្ខីកម្ម​សាក្សី​ទី៣មួយរូប​ទៀត។ តាម​គម្រោង​សវនាការ​ដែល​គ្រោង​ធ្វើឡើង​រយៈពេល៤ថ្ងៃនេះ នឹង​ស្តាប់​ការផ្តល់​សក្ខីកម្ម​របស់​សាក្សី​ចំនួន៣រូប ដែល​ស្នើសុំ​ដោយ​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ នួន ជា។



លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម  បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី៣ខែកក្កដា​នេះ អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​ស្តាប់​ការផ្តល់​សក្ខីកម្ម​របស់​សាក្សី​ទី២ ដែលជា​ជនរងគ្រោះ​នៅក្នុង​របប​ខ្មែរក្រហម។
លោក សម សិទ្ធី គឺជា​ជនរងគ្រោះ​នៃ​ការកាប់សម្លាប់​របស់​ខ្មែរក្រហម​ទៅលើ​អតីត​កងទ័ព និង​មន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ដោយ​លោក​មាន​ឪពុក​ជា ទាហាន​នៃ​របប លន់ នល់ ដែល​បានមក​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃទី២ នៃ​សវនាការ​លើក​ទី១ លើ​បណ្តឹងសាទុក្ខ​សំណុំរឿង០០២/០១នេះ។

នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​នៅថ្ងៃនេះ លោក សម សិទ្ធី បាន​រៀបរាប់ថា​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​ត្រូវបាន ខ្មែរក្រហម​ជម្លៀសចេញ។ លោ​កថា​កងទ័ព​ខ្មែរក្រហម​បានប្រកាស​ឱ្យ​ប្រជាជន​នៅ​ខេត្តកំពង់ឆ្នាំង​ចាក​ចេញពីផ្ទះ​សម្បែង​រប​ស់​ខ្លួន នៅពេលដែល​ពួកគេ​ឡើងកាន់​អំ   ណា​ច​នៅ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បើ​មិន​ចេញ​ទេ​ប្រយ័ត្ន​យន្តហោះ​អាមេរិក​មក​ទម្លាក់​គ្រាប់បែក។

សាក្សី​រូបនេះ​បានបញ្ជាក់​ទៀតថា លោក​បានធ្វើ​ពុត​ជា​ស្លាប់​នៅពេលដែល មានការ​បាញ់ប្រហារ​ពី​ក្រុមខ្មែរក្រហម ទៅលើ​សមាជិក៧គ្រួសារ​ដែល​ត្រូវបាន​ជម្លៀសចេញ។ លោក សម សិទ្ធី បាន​ប្រាប់​អង្គជំនុំជម្រះ​ទៀតថា ក្រុមខ្មែរក្រហម​បានប្រកាស​ឱ្យ​អតីត​ទាហាន និង​មន្ត្រី​រដ្ឋការ​លន់ នល់ និង​ប្រជាជន​ទៅ​ចុះឈ្មោះ​ដើម្បី​យក​អង្ករ ហើយ​នៅពេលនោះ​អតីត​ទាហាន លន់  នល់ ដែល​ស្លៀកពាក់​ទាហាន​នៅឡើយ បាន​ទៅ​ចុះឈ្មោះ បន្ទាប់មក​អ្នក​ទាំងនោះ​ត្រូវបាន​ប្រមូល និង​យកទៅ​សម្លាប់ចោល ជាពិសេស​អតីតមន្ត្រី​រដ្ឋការ និង​ទាហាន​របស់​របប លន់ នល់។

សំណុំរឿង០០២/០១គឺជា​ការជំនុំជម្រះ​លើកទីមួយ​នៃ​ការជំនុំជម្រះ​យ៉ាងតិច​ពីរ​ប្រឆាំងនឹង ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា។ បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២/០១ គឺ​ផ្តោតលើ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដែល​រង​ការចោទប្រកាន់​ក្នុងអំឡុងពេល​ជម្លៀស​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខែមេសា ឆ្នាំ១៩៧៥ និង​ការផ្លាស់​ទី​ដោយ​បង្ខំ​បន្ត​បន្ទាប់ពី​តំបន់​ដទៃទៀត រួមទាំង​ការកាប់សម្លាប់​លើ​អតីតមន្ត្រី​រដ្ឋការ និង​ទា​ហា​នៃ​របប​ខ្មែរក្រហម ដែល​រង​ការចោទប្រកាន់​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្ត​ពោធិ៍ សាត់៕


© រក្សាសិទ្ធិដោយ thmeythmey.com