ពីនេះ ពីនោះ
តើ​ពាក្យ «អម្បាល, អំបាល» មួយណា​ត្រូវ?
04, Jul 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន​មិនដឹងថា ពាក្យ​នេះ​មួយណា​ត្រូវ​ឬ​ខុស​នោះទេ ហើយក៏​មិនសូវ​ដឹងថា​ពាក្យ​នេះ​មាន​អត្ថន័យ​យ៉ាងដូចម្តេច​ដែរ។ បើតាម​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ និង​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «អម្បាល» ឬ «អំបាល»។ ពាក្យ​នេះ​មានន័យថា ដូចជា, ប្រហែល​ដូចជា,...។ ឧទាហរណ៍៖ អម្បាល​លោកសង្ឃ​ម៉េច វា​ហ៊ាន​ជេរ, ចំណង់​បើ​យើង​ជា​គ្រហស្ថ វា​ខ្លាច​អ្វី​វា, អម្បាលណា? គឺ​ត្រឹមណា? ប៉ុនណា? យ៉ាងណា?, អម្បាលថ្ងៃ? គឺ​ប៉ុន្មាន​ថ្ងៃ? ។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com