កីឡាជាតិ
ជាតិ
នគរបាលជាតិ​ស្គាល់​ឈ្នះ​លើកដំបូង ខណៈ​ម្ចាស់ផ្ទះ​ការពារជាតិ​ចាញ់ វេ​ស្ទើ​ន​ស្មើ
08, Jul 2015 , 5:49 pm        
រូបភាព
ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ទទួលបាន​បី​ពិន្ទុ​លើកដំបូង​ក្រោយ​ជ័យជម្នះ ៣-១ លើ​គិរីវង់​សុខ​សែន​ជ័យ ស្របពេល​បឹងកេត​អង្គរ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ ៣-០ រីឯ​វេ​ស្ទើ​ន​ភ្នំពេញ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​ភ្ញៀវ​បៀ​ល​ប្រាយ​យូ​ណា​ធី​ត សម្រាប់​ជំនួប​សប្តាហ៍​ទី​បី​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ ។



នៅ​ទីលាន​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី នា​រសៀល​ថ្ងៃទី៨ ខែកក្កដា នេះ ខ្សែបម្រើ ទិ​ត្យ ឌី​ណា បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន៣គ្រាប់​សម្រាប់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រោយ​ការនាំ​មុខ​មួយ​គ្រាប់​របស់ ឯម ផាន់​ណា នៃ​ក្លិប​គិរីវង់​សុខ​សែន​ជ័យ។

ស្របពេល​ជាមួយគ្នា ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Gbenga Samuel បាន​ស៊ុត​បាល់​បញ្ចូល​ទី២គ្រាប់ភ្លាមៗនៅ​ដើមតង់​ទី​ពីរ ហើយ ឃួន ឡា​បូ​រ៉ាវី បន្ថែម​បាន​មួយ​គ្រាប់​ដើម្បី​នាំ​ឲ្យ​បឹងកេត​អង្គរ​យកឈ្នះ​ក្រសួងការពារជាតិ ៣-០ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដែល​ខ្លួន​សុំ​រំលែក​ធ្វើជា​ម្ចាស់ផ្ទះ។

រីឯ​វេ​ស្ទើ​ន​ភ្នំពេញ ដែល​បាន​បើកសម្ពោធ​កីឡដ្ឋាន Western Stadium ជា​ផ្លូវការ​នោះ បាន​ចែករំលែក​ម្នាក់១ពិន្ទុ​ជាមួយ​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត។ Matthew Osas រកបាន២គ្រាប់​សម្រាប់​ម្ចាស់ផ្ទះ ខណៈ Rasheed Omokafe រកបាន២គ្រាប់​ផងដែរ​សម្រាប់​ក្រុម​ភ្ញៀវ៕



© រក្សាសិទ្ធិដោយ thmeythmey.com