ពីនេះ ពីនោះ
គន្លឹះសំខាន់ៗ ដែល​ធ្វើឱ្យ​អ្នកសម្រេច​នូវ​គោលបំណង​បាន​យ៉ាង​ឆាប់រហ័ស!
09, Jul 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន​តែងតែ​ស​ម្រៃ​ថា ចង់បាន​នេះ ចង់បាន​នោះ ចង់​ធ្វើ​នេះ ចង់​ធ្វើ​នោះ ឬ​ចង់​ក្លាយជា​មនុស្ស​បែបនេះ ចង់​ក្លាយជា​មនុស្ស​បែប​នោះ​ជាដើម។ អ្នកខ្លះ​មាន​ក្តី​ស្រមៃ​ទាំងនេះ​ខ្លាំង​ពេល រហូត​ធ្វើ​ឲ្យ​កើតមាន​បញ្ហា​ផ្លូវចិត្ត​ក៏មាន ព្រោះ​ពួកគេ​បានត្រឹមតែ​ស្រមៃ តែ​វា​មិនមែនជា​ការពិត ដោយសារ​ពួកគេ​មិនបាន​ព្យាយាម​ធ្វើ​ឲ្យ​ក្លាយជា​ពិត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​បែរជា​បោះបង់​ក្តី​ស្រមៃ​ទាំងនោះ​ចោល​ទៅវិញ។ តើ​គួរ​ធ្វើ​ដូចម្តេច ទើប​ក្តី​ស្រមៃ​របស់​អ្នក​ក្លាយជា​ការពិត?

 

១/ មាន​ក្តី​ស្រមៃ៖ អ្នក​ត្រូវមាន​ក្តី​ស្រមៃ ឬ​គោលបំណង​ជាក់លាក់​ថា​ខ្លួន ចង់​ក្លាយជា​មនុស្ស​បែបណា? ចង់បាន​អ្វី? ប៉ុន្តែ អ្វីដែល​អ្នក​ប្រាថ្នា​ចង់បាន​ទាំងនោះ អ្នក​ត្រូវតែ​គិតពី​ចំណេះដឹង សមត្ថភាព និង​ធនធាន​ដែល​ខ្លួន​មាន​ផង ថា​ក្តី​ស្រមៃ​របស់​អ្នក​អាច​នឹង​ក្លាយជា​ការពិត​ដែរឬទេ?

២/ រៀបចំ​សកម្មភាព៖ អ្នក​ត្រូវតែ​រៀបចំ​ផែនការ​ដាក់​ជា​សកម្មភាព​ដូចជា អ្វីខ្លះ​ដែល​អ្នក​ត្រូវធ្វើ? គួរ​ធ្វើ​នៅពេលណា? ត្រូវធ្វើ​ដោយ​របៀប​ណា ទើប​ក្តី​ស្រមៃ​នោះ​ក្លាយជា​ពិត?

៣/ ជឿជាក់​ខ្លួន៖ អ្នក​ត្រូវមាន​ជំនឿ​លើ​សមត្ថភាព​ខ្លួនឯង ត្រូវ​គិត​បែប​វិជ្ជមាន និង​ផ្តល់​ក្តីសង្ឃឹម​ឲ្យ​ខ្លួនឯង​ជានិច្ច​ថា៖ ខ្ញុំ​ប្រាកដជា​អាចធ្វើ​ឲ្យ​ក្តី​ស្រមៃ​របស់ខ្ញុំ​ក្លាយជា​ពិត។

៤/ ការព្យាយាម៖ អ្នក​ត្រូវតែ​អត់ធន់ តស៊ូ និង​ព្យាយាម​អនុវត្តន៍​តាម​ផែនការ​សកម្មភាព​ដែល​អ្នក​បានកំណត់​ឲ្យ​អស់ពី​សមត្ថភាព​ទៅតាម​អ្វីដែល​អ្នក​អាច​ធ្វើបាន។

៥/ អនុវត្តន៍​សកម្មភាព​ប្រចាំថ្ងៃ៖ លើសពីនេះទៅទៀត អ្នក​ត្រូវ​គិតថា ការធ្វើ​កិច្ចការ ឬ​សកម្មភាព​រាល់ថ្ងៃ​របស់​អ្នក ពិតជា​ទាក់ទិន​ឬ​អាច​ឆ្លើយ​តមនឹង​ក្តី​ស្រមៃ​របស់​អ្នក​ដែរឬទេ។ ប្រសិនជា មិន​ទាក់ទិន​ទេនោះ អ្នក​ត្រូវតែ​ងាក​មក​ធ្វើ​កិច្ចការ​ទាំងឡាយណា ដែល​អាច​នាំ​ឲ្យ​សម្រេច​នូវ​ក្តី​ស្រមៃ​របស់​អ្នក​វិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com