ពីនេះ ពីនោះ
តើពាក្យ «ចំណេះដឹង, ជំនាញ, ​ទេពកោសល្យ» មានអត្ថន័យខុសគ្នាដូចម្តេច ?
10, Jul 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

​មនុស្ស​មួយចំនួន​នៅតែ​មិន​ទាន់យល់​ច្បាស់ពី​អត្ថន័យ និង​ការប្រើប្រាស់​​ពាក្យ​ទាំងនេះនៅឡើយ។ បើតាម​វចនានុក្រម​ខ្មែរ​របស់សម្តេច ជួន ណាត បាន​ពន្យល់យ៉ាងដូច្នេះថា៖



១/ ពាក្យ «ចំណេះដឹង» មានន័យថា ការចេះដឹង​ដែលមាន​នៅក្នុង​ចិត្ត តាមរយៈ​ការរៀន​នៅ​សាលា និង​តាម​ការស្រាវជ្រាវ។

២/ ពាក្យ «ជំនាញ» មានន័យថា ដែល​វាងវៃ, ប៉ិន, ប្រសប់, ស្ទាត់, ដែល​ចេះ​ស្ទាត់​ប្រាកដ ហើយ​ជាការ​ងារ​ចេះ​តគ្នាៗ។
 
៣/ ពាក្យ «ទេពកោសល្យ» មានន័យថា ភាព​ប៉ិនប្រសប់, ភាព​ប្លែក​ពី​គេ, ដែល​កើតចេញពី​ការច្នៃប្រឌិត​ខ្លួនឯង។ ល៕


© រក្សាសិទ្ធិដោយ thmeythmey.com