ពីនេះ ពីនោះ
តើ​មានរឿង​អ្វីខ្លះ ដែល​អ្នក​គួរតែ​ប្រាប់​ស្វាមី​អ្នក ក្រោយ​ពេលដែល​រៀបការ​រួច?
10, Jul 2015 , 4:14 pm        
រូបភាព
ដោយ: ថ្មីៗ
 អ្នក​គួរតែ​ប្រាប់​រឿង​ទាំងនេះ​ដល់​ប្តី​អ្នក បើ​ពុំ​ដូច្នេះ​ទេ អ្នក​ទាំងពីរ​អាច​ឈ្លោះ​គ្នា ដោយសារ​រឿង​ទាំងនេះ​បាន។ តើ​មានរឿង​អ្វីខ្លះ?



1.    អ្នក​គួរតែ​ប្រាប់​គេ​ថា កាដូ មិន​ស្ថិត​លើ​តម្លៃ​ទេ តែ​វា​ស្ថិត​លើ​ចិត្ត​ទៅវិញ​ទេ ឱ្យតែ​គេ​មានចិត្ត គឺ​បាន​ហើយ ដើម្បី​កុំឱ្យ​គេ​យល់ថា អ្នក​ចូលចិត្ត​តែ​របស់ថ្លៃ។
2.    អ្នក​ត្រូវតែ​ប្រាប់​គេ​ថា តាមពិត មនុស្ស​ស្រី ក៏​ទុក​ការងារ​ជាធំ​ដែរ ហើយ​ស្រឡាញ់​ការងារ​ទៀតផង ដូចនេះ ពេលដែល​អ្នក​ទៅធ្វើ​ការ ប្តី​អ្នក នឹងមិន​ឃាត់​ឡើយ។
3.    អ្នក​ត្រូវតែ​ឱ្យគេ​ដឹងថា អ្នកត្រូវការ​ឱ្យគេ​ស្តាប់​អ្នកបកស្រាយ នៅពេលដែល​គេ​ខឹង ហើយ​ពេលដែល​ឈ្លោះ​គ្នា ត្រូវតែ​ចេះ​រំងាប់​អារម្មណ៍រៀងៗខ្លួន ទើប​មិន​បែកបាក់​មនោសញ្ចេតនា។
4.    អ្នក​ត្រូវតែ​និយាយប្រាប់​គេ​ថា ពេលខ្លះ អ្នក​ក៏ត្រូវ​ការចេញ​ទៅ​ក្រៅ ជាមួយ​មិត្តភក្តិ​អ្នក​ដែរ ដើម្បី​ពេលដែល​អ្នក​ចេញទៅ​ដើរលេង គេ​មិន​រករឿង​អ្នក។
5.    អ្នក​ត្រូវតែ​ប្រាប់​គេ​មុន​ថា ការងារ​ផ្ទះ ត្រូវតែ​ចែកគ្នា​ធ្វើ ព្រោះ​អ្នក​ទាំងពីរ សុទ្ធ​តែមាន​ការងារ​ធ្វើរៀងៗខ្លួន សុទ្ធតែ​នឿយហត់​ដូចគ្នា នោះ​អ្នក​នឹងមិន​ងាយ​ឈ្លោះ​គ្នា ព្រោះតែ​រឿង​តូចតាច​ទាំងនេះ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com