ជាតិ
សង្គមជាតិ
មនុស្ស៣១នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៣កក្កដា
14, Jul 2015 , 9:04 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ចំនួន៤នាក់​បាន​ស្លាប់ និង២៧នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១២លើក នៅ​ទូទាំងប្រទេស នា​ថ្ងៃទី១៣ខែកក្កដា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១២លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប២០គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៣គ្រឿង រថយន្ត​ធុន​តូច៦គ្រឿង និង​យានផ្សេង១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​បើកបរ​ហួស​ល្បឿន៤លើក ប្រជែង​គ្រោះថ្នាក់២លើក មិន​គោរព​សិទ្ធ២លើក ស្រវឹង២លើក កត្តា​យានយន្ត១លើក និង មនុស្ស​ដើរ​ឆ្លងផ្លូវ១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន១៨   នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com