ជាតិ
សង្គមជាតិ
គ.ជ.ប សម្រេចបាន​ការងារ៧ចំណុច​រយៈពេល៣ខែ
14, Jul 2015 , 9:06 am        
រូបភាព
គិត​ត្រឹម​ថ្ងៃទី១៣ កក្កដា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បានសម្រេច​លទ្ធផល​មួយចំនួន ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន​នៅ​អំឡុងពេល៣ខែ​កន្លងមក។



សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី១៣ កក្កដា បានឲ្យដឹងថា ការងារ​ដែល គ.ជ.ប សម្រេចបាន​រួមមាន សម្រេច​លើ​ព្រះរាជ​ក្រឹ​ត្រ​ស្ដីពី​លក្ខន្ដិកៈ​ដោយឡែក​នៃ​មន្ត្រីរាជការ​នៃ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត។ សម្រេច​លើ​គោល​គំនិតសំខាន់ៗ សម្រាប់​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​អាណត្តិ​ទី៥ ឆ្នាំ២០១។ សម្រេច​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច គ.ជ.ប ទទួលបន្ទុក​សហការ​ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន លើ​ការងារ​រៀបចំ​ចុះឈ្មោះ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ថ្មី។

សម្រេច​បង្កើត​គណៈកម្មកា​រប​ច្ចេកទេស​កិច្ចការ​បោះឆ្នោត ទទួលបន្ទុក​សហការ​ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន លើ​ការងារ​រៀបចំ​ចុះឈ្មោះ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ថ្មី។ សម្រេច​បង្កើត​គណៈកម្មកា​រ​ទំនាក់ទំនង​ការងារ​នៃ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ការបោះឆ្នោត។ សម្រេច​បង្កើត​គណៈកម្មកា​រ​សម្របសម្រួល​ការងា​រ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជាមួយនឹង​គណៈកម្មកា​រ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត។ សម្រេច​លើ​សេចក្ដីព្រាង​បទបញ្ជា និង​និតិ​វិធី​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១៦ ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី៕



© រក្សាសិទ្ធិដោយ thmeythmey.com