ពីនេះ ពីនោះ
ស្គាល់​ខ្លួនឯង​ច្បាស់ ជា​គ្រឹះ​ឆ្ពោះទៅរក​ភាពជោគជ័យ​នៅក្នុង​ជីវិត
21, Jul 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ភាពជោគជ័យ​តែងតែ​រង់ចាំ​មនុស្ស​ដែលមាន​ចំណេះដឹង និង​មាន​គោលដៅ​ជីវិត​ច្បាស់។ មនុស្ស​គ្រប់រូប​សុទ្ធតែ​ចង់​ទទួលបាន​ជោគជ័យ​នៅក្នុង​ជីវិត ប៉ុន្តែ ភាពជោគជ័យ​ដែល​ពួកគេ ស្រមៃ​ចង់បាន​នោះ បាន​រសាត់​បន្តិចម្តងៗរហូត​ធ្វើ​ឲ្យ​ពួកគេ​បាក់​ទឹកចិត្ត​វិញ​ក៏មានដែរ ព្រោះតែ​ពួកគេ​មិនបាន​ស្វែងយល់​ពី​ខ្លួនឯង​ច្បាស់ និង​មិនមាន​គោលដៅ​ជីវិត​ពិតប្រាកដ។ តើ​ត្រូវ​ស្គាល់​ខ្លួនឯង​យ៉ាងដូចម្តេច? តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច ទើប​ទទួលបាន​ជោគជ័យ​នៅក្នុង​ជីវិត?



១/ ស្គាល់​ខ្លួនឯង គឺ​ត្រូវ​ដឹង​ពី​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ​ខ្លួនឯង ចំណុចខ្លាំង​និង​ចំណុច​ខ្សោ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់។ 

២/ កំណត់​គោលដៅ​សម្រាប់​ជីវិត និង​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្តន៍​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​ឲ្យ​បាន​ច្បាស់។

៣/ មានការ​តាំងចិត្ត​ខ្ពស់ និង​ចេះ​លើកទឹកចិត្ត​ខ្លួនឯង ហើយ​ត្រូវបង្កើត​ជំនឿ​លើ​ខ្លួនឯង​ឲ្យ​បាន​កាន់តែច្រើន។

៤/ បង្កើត​គំនិត និង​ទស្សនៈ​បែប​វិជ្ជមាន ជាជាង​គិត​ឬ​មើល​ឃើញតែ​បញ្ហា។ ប្រសិនជា​មើលឃើញ​ឬ​ជួបនឹង​បញ្ហា ត្រូវតែ​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​នោះ​ដោយ​មិន​ទុក​យូរ​ឡើយ។

៥/ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកដទៃ។ អ្នក​ត្រូវ​គិតថា មនុស្ស​ប្រភេទ​ណា​ដែល​អ្នក​ចង់​សេពគប់​ឬ​រាប់រក​ជាមួយ។

៦/ ឲ្យ​តម្លៃ​លើ​ពេលវេលា ដោយ​ត្រូវធ្វើ​សកម្ម​ទាំងឡាយណា ដែល​ទាក់ទិន​នឹង​គោលដៅ​របស់​អ្នក។

៧/ អនុវត្តន៍​សកម្មភាព​ប្រចាំថ្ងៃ​ឲ្យ​ស្រប​នឹង​ផែនការ​ដែល​អ្នក​បានកំណត់។ រួច​ឆ្លុះបញ្ចាំង​ទៅនឹង​សកម្មភាព​ទាំងនោះ ប្រសិនបើ​មាន​បញ្ហា​ឬ​មិន​ទទួលបាន​ជោគជ័យ​ទេ ត្រូវ​រៀបចំ​របៀប​ធ្វើ​ជាថ្មីទៀត រហូត​ទទួលបាន​ជោគជ័យ​ពិតប្រាកដ៕


© រក្សាសិទ្ធិដោយ thmeythmey.com