ជាតិ
សង្គមជាតិ
លោក មា​ជ សុវណ្ណារ៉ា ធុញ​រឿង​ចេញ-ចូល​តុលាការ ជុំវិញ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ
21, Jul 2015 , 12:46 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​បើកសវនាការ​ជំនុំជម្រះ លើ​ជនជាប់ចោទ​ជា​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) ទាំង១១នាក់ ជា​រៀងរាល់ថ្ងៃ។ ស្របពេល​ដែរ មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា ចាត់ទុក​សវនាការ​ថា ជា​រឿង​នយោបាយ ហើយ​លោក​បានស្នើ​ឲ្យ​អ្នកនយោបាយ​បញ្ចប់​សវនាការ​នេះ​ផង។



សំឡេង​លោក មា​ជ សុវណ្ណារ៉ា៖


សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​សវនាការ នៅ​ម៉ោង២រសៀល​ថ្ងៃទី២១ ខែកក្កដា នេះ​ទៀត។

សូម​រម្លឹក​ផងដែរ មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន ១០ទៀត ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន ក្នុងករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌដូនពេញ ដើម្បី​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ​វិញ កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ៕


© រក្សាសិទ្ធិដោយ thmeythmey.com