កីឡាអន្តរជាតិ
អន្តរជាតិ
Beckham ផ្តល់​ការភ្ញាក់ផ្អើល​ដល់​គ្រួសារ​មួយ​តាមរយៈ​ការចែក iPhones និង​លុយ១០ម៉ឺន​ដុល្លារ
23, Jul 2015 , 9:55 am        
រូបភាព
ដោយ: រួបរួម
អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស David Beckham បាន​ផ្លាស់​ប្តូរជីវិត​គ្រួសារ​មួយ​នៅក្នុង​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា សហរដ្ឋអាមេរិក តាមរយៈ​ការផ្តល់​ទូរ​សព្ទ iPhones ថ្មី​ដល់​សមាជិកគ្រួសារ​ទាំង​អស់ រួមជាមួយ​ទឹកប្រាក់១០ម៉ឺន​ដុល្លារ​អាមេរិក។ អំ​ណោ​ច​ដ៏​ភ្ញាក់ផ្អើល​របស់ Beckham គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Knock Knock: Live របស់​ទូរទស្សន៍ Fox  ក្រោម​ការរៀបចំ​របស់ Ryan Seacrest ដែលជា​មិត្តភក្តិ​របស់លោក។



នៅ​តាមរយៈ​វីដេអូ គេ​សង្កេតឃើញថា Beckham បាន​ទៅដល់​ផ្ទះ​គ្រួសារ​លោក Victor Gonzalez ដែលជា​អតីត​កីឡាករ​បាល់ទាត់​អាជីព​ម្នាក់​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ហើយ​បាន​ផ្លាស់ប្តូរ​ការងារ​ទៅធ្វើ​សំណង់​ដើម្បី​ចិញ្ចឹម​គ្រួសារ។ លោក Victor ដែលមាន​ភរិយា​ឈ្មោះ Claudia ធ្លាប់បាន​ព្យាយាម​ដើម្បី​ទៅលេង​ឲ្យ​ក្លិប LA Galaxy ផងដែរ ប៉ុន្តែ​បរាជ័យ។

Beckham មានការ​កោតសរសើរ​យ៉ាងខ្លាំង​ពី​ការតស៊ូរ​របស់​គ្រួសារ​មួយ​នេះ ដោយ​លោក​បាន​លើកឡើងថា វា​មាន​លក្ខណៈ​ស្រដៀង​នឹង​ឆាកជីវិត​គ្រួសារ​របស់លោក​ពីមុនមក​ដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com