ពីនេះ ពីនោះ
ទឹកធម្មជាតិ ៣ ប្រភេទ​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​ថ្លើម
27, Jul 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ដើម្បី​កម្ចាត់​ជាតិពុល​ក្នុង​ថើ្ល​ម អ្នក​ត្រូវ​បរិភោគ​អាហារ​ដែល​ជួយ​បង្កើន​អង់ស៊ីម​សម្រាប់​បន្សាប​ជាតិពុល និង​បណ្តេញ​សារធាតុ​ដែលមាន​គ្រោះថ្នាក់​ចេញពី​ថ្លើម។ ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម​ដល់​ថ្លើម ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុងការ​លើកកម្ពស់ និង​បន្សាប​ជាតិពុល​ចេញពី​ថ្លើម​យ៉ាង​រហ័ស។ ខាងក្រោម​នេះ ជា​វិធី​ធម្មជាតិ​សម្រាប់​បន្សាប និង​លាង​ជាតិពុល​ចេញពី​ថ្លើម៖



១. ទឹក​មើម​ស្ពៃ​ក្រហម និង​ការ៉ុត ៖ មើម​ស្ពៃ​ក្រហម និង​ការ៉ុត​ជា​ប្រភព​សម្បូរបែប​នៃ​សារធាតុ Glutathione, អាស៊ីត​អា​មី​ណូ ដែល​ជួយ​ក្នុងការ​បន្សាប​ជាតិពុល​ក្នុង​ថ្លើម ហើយ​ក្រៅពី​ជួយ​បន្សាប​ជាតិពុល​ចេញពី​រាងកាយ រុក្ខជាតិ​ទាំងពីរ​យ៉ាងនេះ អាចជួយ​អុកស៊ីតកម្ម​កោ​លិ​កា​ថ្លើម​ថែមទៀត។

២. ផ្លែក្រូច ៖ ផ្លែក្រូច​មាន​ផ្ទុក​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មផ្សេងៗទៀត ដែល​អាចជួយ​លើកកម្ពស់ អង់ស៊ីម បន្សាប​ជាតិពុល​ក្នុង​រាងកាយ និង​ថ្លើម។ ជាពិសេស​ផឹកទឹក​ក្រូច​មួយ​កែវ​ពេលព្រឹក មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត។

៣. ទឹក​បន្លែ​ពណ៌​បៃតង ៖ បន្លែ​ពណ៌​បៃតង​ដូចជា ខាត់ណា ស្ពៃ ត្រសក់ អាចជួយ​កម្ចាត់​កាកសំណល់​មិនល្អ​ចេញពី​រាងកាយ។ បន្លែ​ពណ៌​បៃតង​ប្រភេទ​នេះ​មាន​ផ្ទុក​ជាតិ​អាស៊ីត Alpha lipoic ដែល​អាចជួយ​ជំរុញ​ការផលិត​សារធាតុ​ចាំបាច់​សម្រាប់​លាង​សម្អាត​ថើ្ល​ម។ ជាពិសេស​ជាងនេះទៅទៀត​មាន​ផ្ទុក​សារធាតុ ក្ល​រ៉ូ​ហ្វីល ដែល​អាចជួយ​ឲ្យ​ទឹក​ប្រ​ម៉ាត់​កាន់តែ​ប្រសើរឡើង និង​រំញោច​ការបញ្ចេញ​ជាតិពុល​ពី​ថ្លើម។


© រក្សាសិទ្ធិដោយ thmeythmey.com