ព័ត៍មានសុខភាព
តើ​​មាន​​អាហារ​​អ្វី​ខ្លះ ​ដែល​​អាច​​ស្រូប​យក​ខ្លាញ់​​ក្បាល​ពោះ​​អ្នក​​បាន​?​
10, Aug 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
យើងខ្ញុំ​ជឿជាក់ថា អ្នក​ដែលមាន​ក្បាលពោះ តែងតែ​ហាត់ប្រាណ ដើម្បីឱ្យ​ស្រក ប៉ុន្តែ បើ​អ្នក​ហាត់ ហើយ​ផ្គួប​ផ្សំ​ជាមួយ​ចំណី ខាងក្រោម​នេះ អ្នកនឹង​ស្រក​បាន​លឿន ជាមិនខាន​ឡើយ។ តើ​មាន​អ្វី​ខ្លះទៅ?



1.    អ្នក​អាច​យក​តៅហ៊ូ​ទៅធ្វើ​ឱ្យ​កក​រឹង ហើយ​យកមក​បរិភោគបាន ព្រោះ​នៅពេលដែល​វា ឆ្លងកាត់​កន្លែង​ដែល​កក​រួច វា​មាន​សារធាតុ​ជូរ​ម្យ៉ាង ដែល​អាច​កាត់​ជាតិ​ខ្លាញ់ ដែលមាន​ក្នុង​រាងកាយ​អ្នក ដូចនេះ ក្បាលពោះ​អ្នក នឹង​ចាប់ផ្តើម​ស្រកបណ្តើរ។
2.    សណ្តែកបណ្តុះ​ពណ៌​បៃតង ក៏​អាចជួយ​អ្នក ឱ្យ​ស្រក​ក្បាលពោះ​បានដែរ ព្រោះ​វា​មាន​សារធាតុ ដែល​ជួយ​បន្ថយ​ខ្លាញ់ ដែលមាន​ក្នុង​សរសៃឈាម​អ្នក​បាន។
3.    ផ្លែ​ល្ហុង ក៏​អាចជួយ​អ្នក​ដែរ ព្រោះ​វា​អាចជួយ​រំលាយ​អាហារ​បាន​លឿន ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ ចំណីផ្សេងៗរួច ដូចនេះ ខ្លាញ់​ទាំងឡាយ នឹងមិន​នៅជាប់​ក្បាលពោះ​អ្នក​ឡើយ។
4.    នៅក្នុង​ផ្លែ​ម្នាស់ មាន​សារធាតុចិញ្ចឹម​ជាច្រើន រួមជាមួយ​វីតាមីន C ដែល​អាចជួយ​អ្នក​បំបែក​អាហារផ្សេងៗ ក្រោយ​ពេលដែល​អ្នក បរិភោគ​អាហារ​ជាច្រើន​រួច ដូចនេះ អ្នក​អាច​ពិសារ​វា​បាន ក្រោយពេល​បរិភោគ​អាហារ​រួច។
5.    ត្រសក់ ក៏​អាចជួយ​អ្នក ឱ្យ​ស្រក​ក្បាលពោះ​បានដែរ ព្រោះ​វា​មាន​វីតាមីន C និង B៕

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com