ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​បុគ្គលិក​មួយចំនួន​ធ្វើការ​មិន​ប្រឹងប្រែង?
24, Jun 2017 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
មាន​បុគ្គលិក​ខ្លះ​ធ្វើ​ការមិន​ខិតខំ​ប្រឹងប្រែង​ទេ​គេ​ធ្វើ​ឱ្យតែ​រួចពីដៃ​ដូចនេះ​តើ​មកពី​មូលហេតុ​អ្វី​ទៅ​ដែល​ធ្វើ​ឱ្យគេ​ក្លាយជា​មនុស្ស​ដូច្នោះ?



1.    ធ្វើការ​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់ គ្មាន​ទំនួល​ខុសត្រូវ​ក្នុង​ខ្លួន​នឹងធ្វើ​ឱ្យ​មនុស្ស​ខ្ជិល​ដូចនេះ​ចៅហ្វាយនាយ​គួរតែ​កំណត់​គោលដៅ​ឱ្យ​កូនចៅ​ថា​ខែ​នេះ​ត្រូវតែ​លក់​ចេញ​ចំនួន​ប៉ុន្មាន?
2.    ការទទួលបាន​ប្រាក់ខែ​ស្មើគ្នា​ទោះបីជា​ធ្វើការ​ច្រើន ឬ​តិច​ដូចនេះ​បុគ្គលិក​នឹង​គ្មាន​កម្លាំង​ក្នុងការ​ធ្វើ​ឡើយ។
3.    ជួនកាល​មកពី​ចៅហ្វាយនាយ​ធ្វើឱ្យ​កូនចៅ​បាក់​ទឹកចិត្ត​ដោយ​តែងតែ​ស្តីបន្ទោស​ឱ្យ​បុគ្គលិក​ជានិច្ច​នោះ​បុគ្គលិក​នឹង​គ្មាន​កម្លាំង​ក្នុងការ​ធ្វើ​ឡើយ។
4.    ការបើក​ប្រាក់ខែ​មិនទាន់​ថ្ងៃ ក៏​អាចធ្វើឱ្យ​បុគ្គលិក​ខ្ជិល​ដែរ​ព្រោះ​គេ​គ្មាន​លុយ​ចាយ​នោះគេ​នឹង​គ្មាន​ទឹកចិត្ត​ក្នុងការ​បំពេញការងារ​ឡើយ។
5.    ការមិន​ផ្តល់​ពេល​សម្រាក​ដល់​បុគ្គលិក​បង្ខំ​ឱ្យ​បុគ្គលិក​ធ្វើការ​ច្រើន​ដោយ​គ្មាន​ប្រាក់រង្វាន់ នោះ​បុគ្គលិក​នឹងមិន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ធ្វើការ​ងារ​ឱ្យ​អ្នក​ទេ៕

ផ្តល់​សិ​ទិ្ធ​ដោយ៖ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com