ជាតិ
សង្គមជាតិ
ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​ចិន​ម្នាក់ទៀត នឹង​មកដល់​កម្ពុជា​នៅ​រសៀល​នេះ
25, Jul 2015 , 9:12 am        
រូបភាព
ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​រងគ្រោះ​ម្នាក់ទៀត ដែល​បាន​ចាញ់បោក​មេខ្យល់​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ហ្វ៊ូ​ជាន​ប្រទេស​ចិន។



លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​រូបនោះ មានឈ្មោះ ហេង សំណាង​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ ក្នុងស្រុក​ពញ្ញាឮ ខេត្តកណ្ដាល។ បើតាម​អ្នកនាំពាក្យ​ដដែល ស្ត្រី​ខ្មែរ​រូបនេះ នឹង​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​ម៉ោង៣រសៀល ថ្ងៃទី២៥ ខែកក្កដា​នេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​នារី​ខ្មែរ ដែលជា​ជន​ងាយ​រងគ្រោះ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក​អូសទាញ​បញ្ចុះបញ្ចូល​ពី​សំ  ណាក់​មេខ្យល់ ដែល​ប៉ុនប៉ង​នាំទៅ​ធ្វើការ​ដោយ​ភូត​កុហកថា នឹង​ទទួលបាន​ប្រាក់ខែ​ច្រើន ឬ​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន៕





Tag:
 ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com