ពីនេះ ពីនោះ
ជីវិត​គ្រូបង្រៀន​​​​​
26, Jul 2015 , 9:40 pm        
រូបភាព
ដោយ: ថ្មីៗ
                                       ជីវិត​គ្រូបង្រៀន 
    (បទ​ពាក្យ៧)    

  
ខោ​ចាស់​អាវ​ចាស់​ជួន​ខ្មាស​សិស្ស ធ្មេច​សើច​ទាំង​ទើស​អារម្មណ៍​ហ្មង                  
គេ​ចេះ​គេ​មាន ធ្វើ​ធំ​ផង ព្រោះ​ជា​បំណង​សាង​ធនធាន។         
កា​តាប​ចាស់​កង់​កាត់​ព្រៃ​ល្បះ គ្រូ​ក្រ​ពិតណាស់​ជួប​សិស្ស​មាន                      
ជួន​គេ​ខឹង​ស្តោះ​ស្តី​បំពាន អក្សរ​ក្តា​ខៀន​មិត្តសំឡាញ់។ 
ទោះ​យប់​ឬ​ថ្ងៃ​ផ្តល់​ចំណេះ ចង់​ឲ្យ​គេ​ចេះ​មិន​កំណាញ់                    
ជំនាញ​ចំណេះ​អាហារ​ឆ្ងាញ់ ននៀល​ដូច​ក្រាញ់​ចែក​វិជ្ជា។  
ទោះ​ហត់​ហើយ​អត់​មិន​ហ៊ាន​ស្តី អ្វីៗដើម្បី​មនុស្ស​គ្រប់គ្នា                         
ឲ្យ​ចេះ​ពិ​ចារ​ចែវ​អង្គារ ច្រាន​ផែ​នាវា​ឈ្នះ​ជីវិត៕
 
  និពន្ធ​ដោយ៖ហង្ស ផល្លា, កែសម្រួល៖ វិឆ័យ សុ​ភី
 

© រក្សាសិទ្ធិដោយ thmeythmey.com