ពីនេះ ពីនោះ
សតិសម្បជញ្ញៈ​បញ្ញវន្ត​នៃ​ប្រទេស​រំដួល ប្រែប្រួល​តាម​អំណាច​ទឹកប្រាក់ និង​អំណាច​បុណ្យស័ក្តិ!
27, Jul 2015 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
នៅក្នុង​ប្រទេស​ជឿនលឿន​ស៊ី​វិ​ល័យ​ដែល​ការអប់រំ​មាន​កម្រិត​ខ្ពស់ និង​មាន​សីលធម៌​ល្អ បញ្ញវន្ត គឺជា​ក្រុមមនុស្ស​ដែល​ហ៊ាន​ចេញមុខ​តស៊ូ​មតិ ឬ​ចេញមុខ​តវ៉ា​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​របស់ខ្លួន​ណា​ដែល​ដឹកនាំ​ប្រទេស​បែប​ផ្តាច់ការ ឬ​រុញច្រាន​ប្រទេស​អោយចូល​ទៅក្នុង​រណ្តៅ​នៃ​ភាពក្រីក្រ។ បញ្ញវន្ត​នៃ​ប្រទេស​ទាំងនោះ ទិញ​មិន​លក់ សំឡុត​មិន​ខ្លាច តែ​ផ្ទុយទៅវិញ ពួកគេ​រឹតតែ​ហ៊ាន​ប្រឆាំង​ទៅនឹង​អំពើ​ផ្តាច់ការ​បន្ថែមទៀត។ នៅក្នុង​ប្រទេស​ថៃ ជា​ឧទាហរណ៍​ស្រាប់ លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា មិនអាច​ស្ថិតនៅក្នុង​តំណែង​បាន គឺ​ដោយសារ ចលនា​បញ្ញវន្ត​នៅក្នុង​ប្រទេស​ថៃ​មាន​ជំហរ​ខ្លាំង និង​ពិតប្រាកដ។



ងាក​មក​និយាយ​ពី​បញ្ញវន្ត​នៅក្នុង​ប្រទេស​រំដួល​វិញ។ បញ្ញវន្ត​នៃ​ប្រទេសមួយ​នេះ ត្រូវបាន​គេ​មើលឃើញថា មិនមាន​ជំហរ​អ្វី​ពិតប្រាកដ​ឡើយ។ ពួកគេ​អះអាងថា ពួកគេ​ស្នេហា​ជាតិ, មិន​លក់​ឧ​ត្ត​ម​គតិ, ស្មោះត្រង់, នៅពេលណា​ដែល​លាភសក្ការៈ​មិនទាន់​មកដល់។ ប៉ុន្តែ ប្រសិនបើ​លាភសក្ការៈ​មកដល់​ហើយ មិន​ថា លាភ​នោះ​ជា​ប្រាក់ ឬ​ជា​អំណាច​ទេ សតិសម្បជញ្ញៈ, ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ, ភាពស្មោះត្រង់, បាន​រសាត់​ឆ្ងាយ​បន្តិច​ម្តង​ចេញពី​ខួរក្បាល​បញ្ញវន្ត​នៃ​ប្រទេស​រំដួល​ហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com