ជាតិ
សង្គមជាតិ
ឃាត់ខ្លួន​វៀតណាម​ខុសច្បាប់ ៤នាក់​នៅសិប្បកម្ម​កែច្នៃ​ឈើ ក្នុងខណ្ឌចំការមន
28, Jul 2015 , 12:17 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​ថ្ងៃទី២៨ ខែកក្កដា​នេះ នគរបាល​អន្តោប្រវេសន៍​​នៃ​អគ្គនាយកដ្ឋាន​​​អន្តោប្រវេសន៍​​​​​​​​ក្រសួងមហាផ្ទៃ ​​បាន​ឃាត់ខ្លួន​​​កម្មករ​​​វៀតណាម​​​​​ខុសច្បាប់​​​ចំនួន ៤នាក់ កំពុងធ្វើការ​​​នៅ​សិប្បកម្មកែច្នៃ​ឈើ​​​មួយកន្លែង ស្ថិតក្នុង​សង្កាត់​​​ទន្លេបាសាក់ ខណ្ឌចំការមន។

​​​​

​​
ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក អ៊ុក ហៃ​សីលា និយាយថា កម្មករ​ជនជាតិ​វៀតណាម​ទាំង ៤នាក់ ពុំមាន​លិខិតឆ្លងដែន មក​ស្នាក់នៅ និង​ធ្វើការ​ក្នុងប្រទេស​កម្ពុជា​នោះទេ។ ហេតុនេះ លោក​ថា សមត្ថកិច្ច​នឹង​ចាប់បញ្ជូន​ខ្លួនទៅ​ស្រុកកំណើតពួកគេ​វិញ បន្ទាប់ពី​ការអប់រំ​ណែនាំ​ពី​របៀប​ធ្វើលិខិតឆ្លងដែន និង​​​ឯកសារ​ការងារ​ស្របច្បាប់។​​

ចំពោះ​លោក អ៊ុក ហៃ​សីលា ប្រតិបត្តិ​ការឆែកឆេរ​នេះ គឺជា​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដែល​គ្របដណ្តប់​ជនអន្តោប្រវេសន៍​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ហើយសមត្ថកិច្ច នឹងបន្តចុះអនុវត្តកិច្ចការនេះ ដោយពុំជូនដំណឹងមុនឡើយ។

បើតាម​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត មកដល់ពេលនេះ ជនអន្តោប្រវេសន៍​វៀតណាមខុសច្បាប់​ជិត ៣ពាន់​នាក់​ហើយ ត្រូវបាន​ចាប់បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com