ពីនេះ ពីនោះ
ការទទួលខុសត្រូវ​ដោយ​ភាព​ឆ្លាត​វៃ
30, Jul 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ

ការទទួលខុសត្រូវ​ដោយ​ភាព​ឆ្លាត​វៃ មិនមែន​មានន័យថា​គេចវេស​មិន​ទទួលខុសត្រូវ ឬ​ទទួល​ស​ខុសត្រូវ​តិចតួច​នោះទេ។ វា​គឺជា​ការទទួលខុសត្រូវ​មួយ​ដែល​ប្រកបទៅដោយ​ប្រាជ្ញា ស្មារតី និង​ភាព​ឆ្លាត​វៃ​របស់​មនុស្ស ក្នុងការ​ដោះស្រាយ​បញ្ហា នឹង​ចេះ​ប្រ​មួល​ផ្តុំ​នូវ​ក្រុមមនុស្ស​ជាច្រើន ឲ្យ​មក​ធ្វើការ​រួមគ្នា​ជាមួយ​យើង ធ្វើការ​ជំនួស​យើង ឬ​ធ្វើការ​ឲ្យ​យើង។


ការធ្វើការ​បែបនេះ នឹង​នាំ​ឲ្យ​យើង​ទទួលបាន​នូវ​ឱកាស​ច្រើន​ក្នុង​ជីវិត ព្រោះ​យើង​មិនចាំបាច់​ចំណាយ​កម្លាំង​ច្រើនតែ​ម្នាក់ឯង ទៅ​ចិញ្ចឹម​មនុស្ស​ច្រើន​នាក់ ឬ​ផ្គត់ផ្គង់​ច្រើន​ផ្នែក​ទៀត​ទេ ហើយ​នឹងមាន​មនុស្ស​ជាច្រើន​នាក់ ច្រើន​ក្រុម​នឹង​នាំគ្នា​មក​ចូលរួម​រកប្រាក់​ចំណូល​ឲ្យ​យើង បើទោះបីជា​យើង​មិន​ស្រួលខ្លួន ហើយ​សម្រាក​នៅផ្ទះ ក៏មាន​មនុស្ស​ជាច្រើន​នាក់​ទៀត នៅតែ​ធ្វើ​សកម្មភាព​ដើម្បី​រកប្រាក់​ចំណូល​ឲ្យ​យើង​ដដែល។ ហើយ​ការធ្វើ​បែបនេះ បើទោះបីជា​យើង​មិន​ធ្វើ​សកម្មភាព ឬ​គ្មាន​រូបយើង​ក៏ដោយ ក៏​ក្រុមគ្រួសារ​របស់​យើង ឪពុកម្តាយ​យើង បងប្អូន​សាច់ញាតិ​យើង ញាតិមិត្ត​ជិតខាង​យើង សង្គមជាតិ​យើង នៅតែមាន​អ្នករក​ចំណូល​មក​ផ្គត់ផ្គង់​ពួកគេ​ដដែល។ ម្យ៉ាងវិញទៀត នៅពេល​ដែលមាន​មនុស្ស​ជាច្រើន​មក​ធ្វើការ​ឲ្យ​យើង ឬ​ធ្វើ​ការជំនួស​យើង នោះ​វា​នឹងធ្វើ​ឲ្យ​មាន​ភាពកក់ក្តៅ​ក្នុង​គ្រួសារ ព្រោះ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ជីវិត​ផ្ទាល់ខ្លួន ហើយ​អាច​រស់នៅ​ដោយ​មិនចាំបាច់​រង​នូវ​ភាព​ប្រថុយប្រថាន​ការភ័យព្រួយ នឹងធ្វើ​ឲ្យ​ជីវិត​ក្រុមគ្រួសារ​របស់​យើង មាន​សេចក្តីសុខ​សុភមង្គល​យ៉ាងពិត​ប្រាកដ។


© រក្សាសិទ្ធិដោយ thmeythmey.com