ពីនេះ ពីនោះ
តើ​ពាក្យ «ក្តីក្តាំ, ក្តី​ក្តាំង» មួយណា​ត្រូវ?
31, Jul 2015 , 7:11 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន​នៅតែ​មិនដឹងថា​ពាក្យ​ទាំងពីរ​នេះ មួយណា​ត្រឹមត្រូវ​ពិតប្រាកដ​នៅឡើយ​ទេ។ ខ្លះ​និយាយថា​សរសេរ​ជា«ក្តី​ក្តាំង»ជា​ពាក្យ​ត្រូវ និង​ខ្លះទៀត​អះអាងថា​សរសេរ​ជា«ក្តីក្តាំ»ទើបត្រូវ។ ប៉ុន្តែ​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«ក្តីក្តាំ»។ ពាក្យ​នេះ​ជា​នាម​មានន័យថា អធិករណ៍​ទូទៅ, អធិករណ៍​រាយរង, វិវាទ​ធម្មតា។ ឧទាហរណ៍៖ កើតក្តី​ក្ដាំ​នឹង​គ្នា,...៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com