ពីនេះ ពីនោះ
មុខរបរ​អ្វីខ្លះ ដែល​អាចធ្វើឱ្យ​អ្នក ក្លាយជា​អ្នកមាន?
31, Jul 2015 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
 

មាន​មនុស្ស​ជាច្រើន តែងតែ​ចង់​បង្កើត​មុខរបរ​រកស៊ី​ដោយ​ខ្លួនឯង ប៉ុន្តែ គេ​មិនដឹងថា គួរតែបង្កើត​មុខរបរ​អ្វី ទើប​ចំណេញ​ទេ។ ដូចនេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​មុខរបរ​មួយចំនួន​ដល់​អ្នក។



1.    អ្នក​អាចបង្កើត​ក្លឹប ដែល​ហាម​មិនឱ្យ​ជក់បារី​បាន ព្រោះ​មនុស្ស​សម័យនេះ សុទ្ធតែ​ចង់​មាន​សុខ​ភាពល្អ ដូចនេះ បើ​អ្នកបង្កើត​ក្លឹប ដែលមាន​បរិយាកាស​ល្អ មាន​ផាសុខភាព និង​គ្មាន​ផ្សែង​បារី នោះ​មនុ​ស្សនឹង​ចូលចិត្ត​ចូល ជាមិនខាន​ឡើយ។
2.    អ្នក​ក៏​អាច​បើក​កន្លែង មើលថែទាំ​សត្វ​បានដែរ ព្រោះ​មាន​អ្នកធ្វើការ​ជាច្រើន ចូលចិត្ត​ចិញ្ចឹមសត្វ ដូចនេះ នៅពេលដែល​គេ​ធ្វើការ​រវល់ ហើយ​មិនបាន​មើលថែ នោះគេ​នឹង​យកទៅ​កន្លែង មើលថែទាំ​សត្វ​ហើយ ប៉ុន្តែ អ្នក​ត្រូវតែ​តុបតែង​កន្លែង​អ្នក ឱ្យ​ស្អាត​ទើប​គេ​ចូល។
3.    បើ​អ្នកមាន​ដី អ្នក​អាច​ជួល​ឱ្យគេ​បាន ឬ​ជួល​គេ​ឱ្យមើល​ថែទាំ ហើយ​ដាំ​ដំណាំផ្សេងៗ នោះ​ពេល​ប្រមូល​ផល អ្នកនឹង​ចំណេញ​ប្រាក់​ជាមិនខាន​ឡើយ ហើយ​មិន​ហត់​ទៀតផង។
4.    អ្នក​អាចបង្កើត​កន្លែង ដែល​ពិគ្រោះ​យោបល់ ទាក់ទង​នឹង​រឿង​អាពាហ៍ពិពាហ៍​បាន ព្រោះ​សព្វថ្ងៃនេះ មនុស្ស​មាន​បញ្ហា​អាពាហ៍ពិពាហ៍ កាន់តែច្រើនឡើងៗ ដូចនេះ បើ​អ្នកបើក ថា​មិន​ត្រូវមាន​ភ្ញៀវ​ច្រើន ប៉ុន្តែ អ្នក​ត្រូវតែ​ផ្តល់យោបល់ល្អៗ ទើប​គេ​ចូល។
5.    អ្នក​អាច​បើក​កន្លែង​មួយ ដែល​អាចឱ្យ​កូនក្មេង​ទៅលេង​បាន ថែមទាំង​អាចឱ្យ​គេ រៀនសូត្រ​បាន នោះ​ម្តាយ​ឳ​ពុក​គេ នឹង​តែងតែ​នាំ​គេ​ទៅលេង ជាមិនខាន​ឡើយ ព្រោះ​វា​មិន​ត្រឹមតែ​អាច ឱ្យ​កូន​សប្បាយចិត្ត ហើយ​ថែមទាំង​អាច ធ្វើ​ឱ្យគេ​ទទួលបាន​ចំណេះដឹង​ទៀតផង៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com