ជាតិ
អង់គ្លេស​ប្រកាស​ផ្តល់​អាហារូបករណ៍ Chevening ជាង ១ពាន់​កន្លែង
02, Aug 2015 , 6:39 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ លេខាធិការដ្ឋាន Chevening scholarship ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១៥០០ កន្លែង ដល់​និស្សិត​ទូទាំង​ពិភពលោក​ប្រចាំឆ្នាំ ២០១៦-២០១៧ ដោយ​ចាប់ផ្តើម​ទទួល​ពាក្យ​ស្នើ សុំ ចាប់ពី​ថ្ងៃទី៣ ខែសីហា រហូតដល់​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។



អាហារូបករណ៍ Chevening ជា​កម្មវិធី​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​ចក្រភព​អង់គ្លេស ដែល​ផ្តល់នូវ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ជ័យលាភី ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅតាម​សាកលវិទ្យាល័យ​នានា ក្នុងប្រទេស​អង់គ្លេស។ អាហារូបករណ៍ ផ្តល់ជូន​ដល់ បេក្ខជន​ទាំងអស់​ទូទាំង​ពិភពលោក ដែលជា​អ្នកមាន​សមត្ថភាព​ខ្ពស់ មាន​ឆន្ទៈ​ក្នុងការ សិក្សា​ល្អ និង​ភាពជា​អ្នកដឹកនាំ ជាដើម។

បេក្ខជន​អាចដាក់​ពាក្យស្នើសុំ​អាហារូបករណ៍ Chevening តាមរយៈ www.chevening.org/apply និង​ស្វែងរក​ព័ត៌មាន​លម្អិត តាមរយៈ​គេហទំព័រ www.chevening.org


© រក្សាសិទ្ធិដោយ thmeythmey.com