ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ខឹង«តួ​សំដែង​ល្ខោន​បាតុកម្ម»នៅ​កម្ពុជា
04, Aug 2015 , 12:10 pm        
រូបភាព
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំ​ឮ​ក​អ្នកកាសែត​ថា ពួកគេ​អាច​ចាញ់​បញ្ឆោត​ក្នុង​ហេតុការណ៍​បាតុកម្ម​ខ្លះ ដែល​លោក​និយាយ​បែប​ចំអក​ថា វា​មាន​ក្រុម​តួ​សំដែង​ជា​បាតុករ។ ក្នុង​សំឡេង​បែប​មាន​កំហឹង​ផង លោកនាយក​រដ្ឋមន្ត្រី​មិនបាន​សំចៃមាត់ ហើយ​និយាយថា អង្គការក្រៅរដ្ឋាភិបាល​ខ្លះ គឺជា​តួអង្គ​សំដែង​បាតុកម្ម។ លោក ហ៊ុន សែន បាន​និយាយ​អំពី«ល្ខោន​បាតុកម្ម» បន្ទាប់ពី​លោក​បាន​សរសើរ​លោកស្រី​រដ្ឋមន្ត្រី​វប្បធម៌ ភឿង ស​កុ​ណា ដែល​កំពុង​ខិតខំ​បណ្តុះបណ្តាល​សិល្បៈករ សិល្បការិនី​ខ្មែរ។



ខាងក្រោម​នេះ​ជា​ប្រសាសន៍​របស់លោក ហ៊ុន សែន៖



លោក ហ៊ុន សែន ក៏បាន​និយាយ​រិះគន់​សហរដ្ឋអាមេរិក​ថា​ជា​អ្នកផ្តល់​មេដាយ​ដល់​ក្រុម​តួ​សំដែង​បាតុកម្ម​នៅ​កម្ពុជា​ដែរ។ នាយករដ្ឋមន្ត្រី​កម្ពុជា​រិះគន់​ទីក្រុង​វ៉ាស៊ីនតោន​ពី​ពិធី​សម្ពោធ​ស្តា​ន​តាខ្មៅ ដែលជា​ជំនួយ​របស់​មហាមិត្ត​ចិន។





© រក្សាសិទ្ធិដោយ thmeythmey.com