ពីនេះ ពីនោះ
អ្នក​សាង​ធុរកិច្ច​ដ៏​ល្អ​ម្នាក់ មិន​អាស្រ័យ​លើ​ចំណេះដឹង​ទាំងស្រុង​នោះទេ?
05, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
អ្នក​សាង​ធុរកិច្ច ជា​អ្នក​ដែល​ប្រើ​គំនិត​ស្រមើស្រមៃ​ច្នៃប្រឌិត ប្រើ​ចំណេះដឹង និង​ប្រាជ្ញា ដើម្បី​បង្កើត​លុយ ជា​អ្នកបង្កើត​ប្រព័ន្ធ ឬ​បណ្តាញ​ដើម្បី​រកលុយ និង​ជា​អ្នក​ដែល​ចេះ​ប្រើ​មនុស្ស​ដើម្បី​ធើ្វ​ការ​ឲ្យ​ខ្លួន។  តើ​ធើ្វ​ដូចម្តេច​ដើម្បី​ក្លាយជា​អ្នក​សាង​ធុរកិច្ច?

 
ដើម្បី​ក្លាយជា​អ្នក​សាង​ធុរកិច្ច​ដ៏​ល្អ​ម្នាក់ ត្រូវ​យល់ដឹង នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​សេដ្ឋកិច្ច ដែល​កើតមាន​នៅលើ​ពិភពលោក​ឲ្យ​បានច្បាស់លាស់ និង​ត្រូវ​ចេះ​ក្តោប​ឲ្យ​បាន​នូវ​ពត៌មាន​ដែល​កើតឡើង​ជុំវិញ​ពិភពលោក។ ការក្តោបក្តាប់​នូវ​ពត៌មាន​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​អ្នក​ធុរកិច្ច ត្រូវជា​មនុស្ស​ដែលមាន​ទេពកោសល្យ ធ្លាប់​ឆ្លងកាត់​នូវ​បទពិសោធន៍​ក្នុង​ការធ្វើ​ជំនួញ និង​ការបណ្តុះបណ្តាល​ពីមុខ​ជំនួញ​ថែម​ទៀតផង ហើយ​ត្រូវមាន​ចំណេះដឹង​ទូទៅ​ឲ្យ​បាន​ទូលំទូលាយ ជា​មនុស្ស​គតិបណ្ឌិត ជាពិសេស​ត្រូវមាន​សម​ត្ថ​ភាព ក្នុងការ​ប្រើប្រាស់ គ្រប់គ្រង និង​ដឹកនាំ​មនុស្ស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com