កីឡាអន្តរជាតិ
អន្តរជាតិ
Floyd ត្រៀម​ប្រកួត​ជាមួយ Berto នៅ​ថ្ងៃទី១២ កញ្ញា មុនពេល​ចូលនិវត្តន៍
05, Aug 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់ Floyd Mayweather នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ Andre Berto នៅ​សង្វៀន MGM Grand ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក នា​ថ្ងៃទី ១២ កញ្ញា​ខាងមុខនេះ មុននឹង​គេ​ប្រកាស​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​របស់ខ្លួន។

 
ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ទម្ងន់​មធ្យម Andre Berto វ័យ៣១ឆ្នាំ​ដែលមាន​សញ្ជាតិ​ដើម​ហៃ​ទី និង​ជា​គូប្រកួត​របស់ Floyd នៅ​ខែ​ក្រោយនេះ ធ្លាប់​ប្រកួត ៣៣ដង ឈ្នះ៣០ដង និង​ចាញ់៣ដង។ ហើយ​កីឡាករ​រូបនេះ​ក៏​ធ្លាប់ជា​ម្ចាស់​ជើងឯក​ពិភពលោក​ផងដែរ ប​ន្តែ​បច្ចុប្បន្ន​ត្រូវ​ធ្លាក់​ទៅ​លេខ​រៀង​ទី២០នៃ​ចំណាត់ថ្នាក់​របស់​ពិភពលោក​ទៅហើយ។
សម្រាប់​អ្នក​ប្រដាល់​មិនដែល​ចាញ់​សញ្ជាតិ​អាមេរិក​វ័យ៣៨ឆ្នាំ Floyd Mayweather នេះ​ជាការ​ប្រកួត​លើក​ទី ៤៩ហើយ និង​ជាការ​ប្រកួត​ចុងក្រោយ​របស់គាត់​ផងដែរ មុន​បញ្ចប់​អាជីព​របស់ខ្លួន។ 
 
ប្រសិនបើ Mayweather ឈ្នះ​លើក​នេះ​ទៀត​គាត់​នឹង​ស្មើ​កំណត់ត្រា​ចាស់​របស់​កីឡាករ​ប្រដាល់​អាមេរិក Rocky Marciano កាលពី​ទសវត្សរ៍ ៥០ ដែល​បញ្ចប់​អាជីព​របស់ខ្លួន​ដោយ​មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​សោះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com