ពីនេះ ពីនោះ
តើ​ពាក្យ «ពរមាន, ពត៌មាន, ព័ត៌មាន, ព័​ឥ​មាន» មួយណា​ត្រឹមត្រូវ?
06, Aug 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ជាទូទៅ​មនុស្ស​សរសេរ​ពាក្យ​ទាំង៤នេះផ្សេងៗគ្នា ដោយ​មិនដឹងថា​មួយណា​ត្រឹមត្រូវ ឬ​ខុស​នោះឡើយ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹមត្រូវ គឺ​សរសេរ​ជា «ព័ត៌មាន» ជា​នាម មានន័យថា ប្រព្រឹត្តិការណ៍, ដំណឹងផ្សេងៗក្នុង​បច្ចុប្បន្ន និង​បច្ចុប្បន្នកាល។ (សារព័ត៌មាន ជា​ព័ត៌មាន​មាន​សារៈ គឺ​កាសែត​ដែល​ប្រាប់​ដំណឹង​គួរ​អាន​គួរ​ដឹង)។ ឧទាហរណ៍៖ គេ​បាន​ឲ្យ​ព័ត៌មាន​មក​ថា..., ស្តាប់​ព័ត៌មាន​ប្រចាំថ្ងៃ​នៃ​វិទ្យុជាតិ៕


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com