កីឡាអន្តរជាតិ
អន្តរជាតិ
Angel Di Maria អាច​ស្តារ​មុខមាត់​នៅ PSG ក្រោយ​ចាក​ចេញពី Man Utd
07, Aug 2015 , 2:32 pm        
រូបភាព

Paris St-Germain បាន​ចុះ​កិច្ចព្រមព្រៀង​ចប់សព្វគ្រប់​អស់ហើយ​ដើម្បី​នាំយក​ខ្សែបម្រើ​របស់ Manchester United កីឡាករ Angel Di Maria ក្នុងតម្លៃ ៤៤លាន​ផោន (ជិត៦៧លាន​ដុល្លារ​អាមេរិក)កាលពី​ម្សិលមិញ បន្ទាប់ពី​ធ្លាក់​ជើង​យ៉ាងខ្លាំង​ជាមួយ​បី​សាច​ក្រហម​កាលពីរ​ដូ​ល​កាល​មុន ។



ខ្សែបម្រើ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​វ័យ២៧ឆ្នាំ ដែល​ក្រុម​បី​សាច​ក្រហម​ទិញ​ក្នុងតម្លៃ​ថ្លៃ​ជាងគេ​ក្នុង​កំណត់ត្រា​បាល់ទាត់​របស់​អង់គ្លេស ពី​ក្រុម​សមោសរ Real Madrid របស់​អេស្ប៉ាញ​ក្នុងតម្លៃ ៥៩.៧លាន​ផោន (ជាង៩១លាន​ដុល្លារ) រូបនេះ​បាន​ចុះហត្ថលេខា រយៈពេល៤ឆ្នាំ​ជាមួយ​ម្ចាស់​ជើងឯក​លី​ក​កំពូល​របស់​បារាំង​ហើយ បន្ទាប់ពី​ទៅពិនិត្យ​សុខភាព​រួចរាល់​ក្នុងប្រទេស​កាតា​កាលពី​ថ្ងៃ​អង្គា។

អតីត​ខ្សែបម្រើរ​របស់ Benfica បាន​និយាយថា «យើង​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​នាំយក​ពានរង្វាន់​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​ទៅកាន់​ប្រទេស​បារាំង និង​អ្នកគាំទ្រ​ទាំងអស់​របស់​ក្លិប Paris St-Germain មួយ​នេះ»។

Di Maria បាន​បន្ថែមទៀតថា គេ​ពិតជា​រីករាយ​ដែល​បាន​លេង​ជាមួយ​កីឡាករ​របស់ PSG ដែលមាន​សម្ថ​ភាព​ខ្ពស់​លើ​ទីលាន ដូចជា Zlatan Ibrahimovic, Edinson Cavani , David Luiz និង Ezequiel Lavezzi ជាដើម ដោយ​រំពឹងថា នឹង​អាច​ឈ្នះ​ពាន​ជាច្រើន​ទៀត​នា​រដូវ​កាល​ថ្មី​ខាង​មុននេះ។

ការផ្ទេរ​កីឡាករ​កន្លងមក៖

៦ សីហា
Yann M'Vila [Rubin Kazan - Sunderland] ខ្ចី​ជើង
Ivan Toney [Northampton - Newcastle] តម្លៃបិទ​ជិត
Angel Di Maria [Manchester United - Paris St-Germain] ជាង ៦៧លាន​ដុល្លារ
Bakary Sako [Wolves - Crystal Palace] គ្មាន​តម្លៃ​ខ្លួន
Aly Cissokho [Aston Villa - Porto] ខ្ចី​ជើង

២៨ កក្កដា
Filipe Luis [Chelsea - Atletico Madrid] តម្លៃបិត​ជិត
Arturo Vidal [Juventus - Bayern Munich] តម្លៃបិត​ជិត
Abou Diaby [Arsenal - Marseille] គ្មាន​តម្លៃ​ខ្លួន

២៧ កក្កដា
Ibrahim Afellay [Barcelona - Stoke City] គ្មាន​តម្លៃ​ខ្លួន
Jordan Ayew [Lorient - Aston Villa] តម្លៃបិត​ជិត
Steven Berghuis [AZ Alkmaar - Watford] ជាង ៧លាន​ដុល្លារ
Sergio Romero [Sampdoria - Manchester United] គ្មាន​តម្លៃ​ខ្លួន




Tag:
 ដោះដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com