ជាតិ
ខ្មែរ-ថៃ ពិភាក្សា​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ពី​បញ្ហា​ព្រំដែន
09, Aug 2015 , 7:39 pm        
រូបភាព

 
កម្ពុជា​បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ថៃ ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា ទាក់ទង​នឹង​បទល្មើស និង​សភាពការណ៍ផ្សេងៗ តាម​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែល​ប្រព្រឹត្តទៅ នៅ​សណ្ឋាគារ ស៊ី​ធី​អង្គរ ខេត្តសៀមរាប នាពេល​ព្រឹក​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥។



កិច្ចប្រជុំ​នេះ​មិន​ត្រឹមតែ​ផ្លាស់ប្តូរ​ព័ត៌មាន និង​ស្ថានភាព​ព្រំដែន​នោះទេ តែ​ថែមទាំង​បង្កើន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយគ្នា ដើម្បី​បង្ក្រាប​បទល្មើសផ្សេងៗនៅតាម​ព្រំដែន​ទៀតផង។ លើសពីនេះទៅទៀត ការជួបពិភាក្សា​នេះ ក៏បាន​រឹតបណ្តឹង​ចំណង​សម្ព័ន្ធភាព រវាង ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សុរិន្ទ ប្រទេស​ថៃ​ផងដែរ។

បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ក្នុងជំនួប​នោះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្ត រួមទាំង​ស្នងការរង នាយការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាច្រើន​នាក់​ទៀត។ ចំណែកឯ ភាគី​ថៃ​ដឹកនាំ​ដោយ លោកស្នងការ​ខេត្ត​ស៊ីសាកេត និង​ស្នងការ​ខេត្ត​សុ​ធន់ ព្រមទាំង​លោកស្នងការ​ខេត្ត​ផ្សេងទៀត នៃ​ប្រទេស​ថៃ៕



© រក្សាសិទ្ធិដោយ thmeythmey.com