ជាតិ
សង្គ្រោះ​ជាតិ​គ្រោង​កែតម្រូវ ប្រសាសន៍​លោក ហុង សុខ​ហួរ
13, Aug 2015 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​មិនទាន់​ដឹង​អំពី​វាសនា​របស់លោក ហុង សុខ​ហួរ នៅឡើយ។ ប៉ុន្តែ បើតាម​លោក អេង ឆៃអ៊ាង ដែលជា​អ្នកតំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស​នៃ​គណបក្ស​នេះ ការពិភាក្សា​រក​ដំណោះស្រាយ​មួយ​ត្រូវបាន​ធ្វើឡើង​ភា្លមៗដែរ ដើម្បី​សម្របសម្រួល​មិន​ឲ្យ​មានការ​ចាប់ខ្លួន​លោក ហុង សុខ​ហួរ ដែលជា​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី។

 
តាម​បើតាម​លោក អេង ឆៃអ៊ាង ដដែល លោក គង់ គាំ ដែលជា​ប្រធាន​គណបក្ស សម រង្ស៊ី គួរតែ​ជួប​ជាមួយ​លោក សាយ ឈុំ ដើម្បី​ពន្យល់​អំពី​បញ្ហា​នេះ ហើយ​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គួរ​ជួប​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។
 
«យើង​បាន​ជជែក​ក្នុង​រង្វង់​ថ្នាក់ដឹកនាំ​យើង​ហើយ។ គណបក្ស​សង្គ្រោះ​ជាតិ​អាចធ្វើ​លិខិត​កែតម្រូវ ហើយ​សាមីខ្លួន (លោក ហុង សុខ​ហួរ) ធ្វើលិខិត​សុំទោស។ យើង​មានបំណង​យ៉ាង​ដូច្នេះ ប៉ុន្តែ​ប្រសិនបើ​អាជ្ញាធរ ឬ​រដ្ឋាភិបាល​មានបំណង​ចង់​គ្រញិច​យើង​ហើយ ខ្ញុំ​ក៏​មិនដឹងថា​ម៉េច​ដែរ។ មនុស្ស​យើង​អស់​ត្រឹម​មាន​មាត់​សុំទោស ទទួលស្គាល់​កំហុស​ហ្នឹងហើយ»។
 

Tag:
 ហុង សុខ​ហួរ
 ​ ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com