តើ​ពាក្យ «និង, នឹង, ហ្នឹង» មានន័យ​ខុសគ្នា​យ៉ាងដូចម្តេច?
ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ «និង, នឹង, ហ្នឹង» មានន័យ​ខុសគ្នា​យ៉ាងដូចម្តេច?
14, Aug 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 ទី១. ពាក្យ «និង» មានន័យថា សម្រាប់​និយាយ​ត​ពាក្យ ឬត​ឃ្លា​របះ​ពីមួយ​ទៅមួយ ដែលមាន​ដំណើរ​សេចក្តី​ថា ទាំង, ព្រមទាំង, ផង, នេះ។ ឧទាហរណ៍៖ អ្នក​និង​ខ្ញុំ, គោ​និង​ក្របី, សុខ​និង​ទុក្ខ, យក​ចាន​និង​ផ្តិល​ផង។ល។

 
 
ទី២. ពាក្យ «នឹង» មានន័យថា សម្រាប់​និយាយ​នាំមុខ​កិរិយាសព្ទ​ប្រាប់​អនាគតកាល​ទៅខាង​មុខ​ថា មុខជា, ប្រាកដជា, គង់តែ។ ឧទាហរណ៍៖ ស្អែក​នឹង​ទៅផ្ទះ​អ្នក, យើង​គង់តែ​នឹង​បាន​ជួបគ្នា​ទៀត​ក្នុង​ថ្ងៃ​ណាមួយ​ពុំខាន។ ប្រើ​ក្នុងន័យ​មួយទៀត​មានន័យថា ស្ងៀម, មិន​កម្រើក, មិន​ប្រែប្រួល, មិន​ឡើង​មិន​ចុះ។ ឧទាហរណ៍៖ អង្គុយ​នឹងថ្កល់ និង​ទឹកនឹង គឺ​ទឹក​ដែល​មិន​ឡើង​មិន​ស្រក ឬ​មិន​ហូរ។ ល។

ទី៣. «ហ្នឹង» មានន័យថា ហ្នឹងហើយ, ហ្នឹងឯង, ដំណើរ​ហ្នឹង។ ពាក្យ​នេះ​ប្រើ​សម្រាប់តែ​និយាយ​ប៉ុណ្ណោះ មិនមែន​ប្រើ​សម្រាប់​សរសេរ​ឡើយ។
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com