ពីនេះ ពីនោះ
តើ​យើង​ត្រូវ​​លើកទឹកចិត្ត​បុគ្គលិក​ដោយ​របៀប​ណា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព?
14, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ការលើកទឹកចិត្ត​បុគ្គលិក គឺជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុងការ​បន្ថែម​ថាមពល​កម្លាំង ដើម្បី​ជំរុញ​ល្បឿន​ការងារ​សំដៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ និង​ប្រាក់ចំណេញ ហើយ​វា​អាចជួយ​លើកទឹកចិត្ត​បុគ្គលិក​ឲ្យ​ចេះ​ស្រលាញ់​ការងារ​របស់ខ្លួន នឹង​ពេញចិត្ត​ក្នុងការ​បំពេញការងារ។ តើ​យើង​ត្រូវ​លើទឹក​ចិត្ត​បុគ្គលិក​ដោយ​របៀប​ណា​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព?

 
 
១. ត្រូវ​លើទឹក​ចិត្ត​របៀប​ចិត្តសាស្ត្រ ៖ ជាការ​លើកទឹកចិត្ត​មួយ ដែល​ល​អ្នក​ត្រូវ​ផ្តល់​ការជឿជាក់ ការទុកចិត្ត​លើ​ភាពស្មោះត្រង់ នឹង​សមត្ថភាព​របស់​បុគ្គលិក នឹង​ការផ្តល់​លិខិត​សរសើរ​នៃ​ចំណុចល្អៗ និង​ស្នាដៃ​របស់​ពូកគេ។ 
 
២. ត្រូវ​លើកទឹកចិត្ត​ឲ្យ​សម្រេច​សុបិន ៖ ជាការ​លើក​ទឺ​ក​ចិត្ត​មួយ ដោយ​ការផ្តល់​ជា​ឋានៈ​ខ្ពស់ ការដំឡើង​ប្រាក់ខែ នឹក​ប្រាក់​បន្ថែមផ្សេងៗទៀត។
 
៣. ត្រូវ​លើទឹក​ចិត្តជា​ផលប្រយោជន៍ ៖ ជាការ​លើទឹក​ចិត្ត​មួយ​ដោយ​ការផ្តល់​ជា​ប្រាក់រង្វាន់ ប្រាក់​ស្នាដៃ ប្រាក់​ប្រចាំឆ្នាំ និង​ប្រាក់​ប្រចាំជីវិត ឬមួយ​អាច​ផ្តល់​ជា​ភាគហ៊ុន។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com